ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសក្រុងពោធិ៍សាត់ ទទួលបាន​រថយន្ដភីកអាប់ ១គ្រឿង ឯខេត្ត ទទួល​ម៉ាស់ ៥០.០០០ អាល់កុល និងជែល ២.០០០ដប

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ រួមនឹងសហការី ​បាននាំយកម៉ាសចំនួន ២០កេសធំ ស្មើនឹង…

ខេត្តពោធិ៍សាត់៖ លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ រួមនឹងសហការី ​បាននាំយកម៉ាសចំនួន ២០កេសធំ ស្មើនឹង ៥០.០០០ ម៉ាស់​ អាល់កុល និងជែល ចំនួន ២.០០០ដប ឧបត្ថម្ភដល់រដ្ឋបាលខេត្ត សម្រាប់ទុកប្រើប្រាស់ ការពារ និងទប់ស្កាត់​ការឆ្លងកូវីដ១៩​។ ជាមួយគ្នានេះ លោកឧកញ៉ា ទុយ គី ក៏បានផ្ដល់រថយន្ដ​ម៉ាក ISUZU ភីកអាប់ ១គ្រឿង ដល់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់  សម្រាប់ទុក​ប្រើ​ប្រាស់ ក្នុងការចុះបង្ក្រាបបទល្មើស និងសកម្មភាពផ្សេងៗផងដែរ។

ក្នុងពិធី នៅសាលាខេត្តពោធិ៍សាត់ កាលពីព្រឹក​ថ្ងៃទី៩ ខែធ្នូ លោក​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់  បានសម្ដែងនូវ​ការអរគុណចំពោះ​លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តនិងសហការី  ដែលបាននាំ​យកម៉ាស់ ជែល និងអាល់កុល  មកផ្ដល់ជូនរដ្ឋបាលខេត្តនាពេលនេះ។ ម៉ាស់ និងអាល់កុលទាំងនេះ រដ្ឋបាលខេត្ត នឹងទុកចាត់ចែងប្រើប្រាស់  សម្រាប់ពាក់ និងលាងដៃសម្លាប់មេរោគ ជូនដល់ថ្នាក់ដឹកនាំ និងភ្ញៀវ ដែលចូលរួមក្នុង​កម្មវិធីប្រជុំផ្សេងៗ  ដើម្បីការពារការឆ្លងមេរោគកូវីដ១៩ ដែលកំពុងរាត្បាតជាសកល​ពាសពេញពិភពលោកនាពេលបច្ចុប្បន្ននេះ។

លោកអភិបាលខេត្ត បន្តទៀតថា ការផ្ដល់រថយន្ដម៉ាក ISUZU ភីកអាប់មួយគ្រឿង ដល់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់, ម៉ាស និងអាល់កុល របស់សភា​ពាណិជ្ជកម្មខេត្ត ជូនដល់រដ្ឋបាលខេត្ត នាពេលនេះ  ពិតជាបានរួមចំណែក​ការងារសង្គម ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព  និងទប់​ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់យើង។

លោក​ ម៉ៅ ធនិន ក៏បានណែនាំ​ឲ្យលោកអធិការនគរបាលក្រុង សហការជាមួយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាលទាំង ០៧ ក្នុងក្រុងពោធិ៍សាត់ បង្ក្រាបឲ្យខាងតែបាននូវ​ករណី​គ្រឿងញៀន និងល្បែងស៊ីសង ដែលកើតមានក្នុងអាណាចក្រក្រុងពោធិ៍សាត់នេះ ដើម្បីផ្ដល់សេចក្ដីសុខជូនប្រជាពលរដ្ឋ។

លោកវរៈសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ទុយ គី ដែលបានផ្ដល់រថយន្ត​ដល់អធិការដ្ឋានគរបាលក្រុងពោធិ៍សាត់ ចំពេលដែលអធិការដ្ឋាន កំពុងខ្វះខាត និងត្រូវការជាចាំបាច់។ រថយន្ដ ដែលជាអំណោយរបស់សភាពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់នេះ នឹងបានជាមធ្យោបាយសម្រាប់ប្រើប្រាស់នៅក្នុងអធិការដ្ឋាន​នគរបាលក្រុងពោធិ៍សាត់ ក្នុងការដឹកជញ្ជូនសម្ភារៈផ្សេងៗ ពិសេសការបង្ក្រាបបទ​ល្មើស​ទាន់​ហេតុការណ៍​ ទៅតាមបទបញ្ជាររបស់លោកស្នងការ និង​អភិបាល​​ខេត្ត​៕ សែម សុគន្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ