រាជធានីភ្នំពេញ ៖ ក្រោយពីរកឃើញថាមាន ឥស្សរជន អ្នកតំណាងរាស្ត្រ និងមន្ត្រីរាជការប្រឈមហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ក្រោយពីបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកតំណាងរាស្ត្រម្នាក់ដែលមានទំនាក់ទំនងជាមួយនឹងអ្នកកូវីដ១៩ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលនឹងមកសំណាកវត្ថុធ្វើតេស្តថ្នាក់ដឹកនាំរដ្ឋសភាដើម្បីរកមើលវីរុសកូវីដ ១៩ តាមការស្នើសុំរបស់រដ្ឋសភា ។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋាននិងជាអ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ប្រាប់កោះសន្តិភាព ថា «ល្ងាចនេះ (ថ្ងៃ១ ខែធ្នូ) ក្រុមគ្រូពេទ្យក្រសួងសុខា ភិបាលនិងមកធ្វើតេស្តយកសំណាកថ្នាក់ដឹកនាំរដ្ឋសភាដើម្បីវត្ថុសំណាកពិនិត្យ»។
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា «ឯកឧត្តម ឡូយ សុផាត គាត់មានហានិយភ័យខ្ពស់ព្រោះគាត់ បានជាប់ពាក់ព័ន្ធផ្ទាល់ (ជាមួយអគ្គនាយកពន្ធនាគារដែលកើតកូវីដ១៩) ហើយអ្នកដែលជាប់ជិតស្និតជាមួយគាត់គឺត្រូវមកធ្វើតេស្តទាំងអស់។ ចំណែកអ្នកនៅឆ្ងាយដូចជាធ្វើការក្នុងបន្ទប់ ដូចជាប្រជុំពេញអង្គ ហូបបាយជាមួយគ្នា ប្រជុំផ្សេ ងៗគឺត្រូវធ្វើតេស្តហើយធ្វើចត្តាឡីស័កទាំងអស់»។
ឯកឧត្តម ឡេង ប៉េងឡុង ក៏បានលើកឡើងថាអ្នកដែលធ្វើចត្តាឡីស័កគឺត្រូវធ្វើឲ្យបានហ្មត់ចត់ ទោះបីធ្វើក្នុងផ្ទះឬនៅកន្លែងធ្វើចត្តាឡីស័ក គឺត្រូវនៅដាច់ដោយឡែកម្នាក់ឯក។ ចំណែកគ្រួសារមិនអនុញ្ញាតឲ្យចេញទាក់ទងនិងអ្នកខាងក្រៅនោះទេ។ លោកក៏បានលើកឡើងថាចំពោះការងាររដ្ឋសភានៅតែដំណើរការធម្មតាដោយធ្វើការតាម្រព័ន្ធអ៊ិនធើណែតតេឡេក្រាម។
អ្នកនាំពាក្យរដ្ឋសភាបានគូសបញ្ជាក់ថា «សម្តេចហេងសំរិន និងអនុប្រធានទី១ ទី២រដ្ឋសភាក៏មកធ្វើតេស្តតែ ។ សម្តេចមិនប៉ះពាល់ផ្ទាល់ទេ តែលោកមកធ្វើតេស្តដើម្បីបង្កា។ សម្តេចត្រូវតែធ្វើចត្តាឡីស័កនៅគេហដ្ឋានរបស់លោក ។ អ៊ីចឹងការធ្វើចត្តាឡីស័កគឺត្រូវតែធ្វើទាំងអស់គ្នា»។ លោកក៏បានលើកឡើងថាតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងនៅរដ្ឋសភាមានអ្នកមានហានិភ័យមធ្យមព្រោះនៅជិតឯកឧត្តម ឡូញ សូផាត ចំនែកអ្នកនៅឆ្ងាយៗមិនមានហានិយនោះទេ ។ ដូច្នេះអ្នកដែលធ្វើតេស្តមិនដល់១០០នាក់នោះទេ។ ឯកឧត្តមអ្នកនាំពាក្យរដ្ឋសភា ក៏បានលើកឡើងថាមិនថាអ្នកធ្វើការនៅសភានោះទេ សូម្បីគ្រួសារដែលពាក់ព័ន្ធក៏ត្រូវឲ្យមកធ្វើតេស្តផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តម ឡេង ប៉េងឡុងក៏បានអះអាងថាទោះបីមានការធ្វើតេស្ត យ៉ាងណាក្តីក៏ការងាររបស់សភានៅតែដំណើរធម្មតាតាមប្រព័ន្ធអនឡាញ៕
ចែករំលែកព័តមាននេះ