ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ង្វេគ​​ពេក​ហើយ​! គ្រួសារ​ជន​រង​គ្រោះ​ស្លា.ប់​នៅ​​​អតីត​ស្ពាន​ពេជ្រ​ប្រមាណ​៥​គ្រួសារ​ប៉ុណ្ណោះ​មក​ធ្វើ​ពិធី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បើ​ទោះបីជា​មានការ​អះអាង​ថា ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​និង​អាជ្ញាធរ​ខណ្ឌ​ចំការ​មន ​និង​រៀបចំ​ពិធីបុណ្យ​គម្រប់​ខួប​១០​ឆ្នាំ​ដល់​ជន​រង​គ្រោះ​​ដែល​បាត់​បង់​ជីវិត​​នៅ​លើ​អតីត​ស្ពាន​ពេជ្រ​ក្តី តែ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​នេះ ដែល​ជា​ថ្ងៃ​គម្រប់​ខួប​១០​ឆ្នាំ​នេះ​មិន​មាន​​អាជ្ញាធរ ឬ​ខាង​ណា​ទៅ​ធ្វើ​ពិធីសូត្រមន្ត​បង្សុកូល…

រាជធានី​ភ្នំពេញ ​៖ បើ​ទោះបីជា​មានការ​អះអាង​ថា ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​និង​អាជ្ញាធរ​ខណ្ឌ​ចំការ​មន ​និង​រៀបចំ​ពិធីបុណ្យ​គម្រប់​ខួប​១០​ឆ្នាំ​ដល់​ជន​រង​គ្រោះ​​ដែល​បាត់​បង់​ជីវិត​​នៅ​លើ​អតីត​ស្ពាន​ពេជ្រ​ក្តី តែ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​នេះ ដែល​ជា​ថ្ងៃ​គម្រប់​ខួប​១០​ឆ្នាំ​នេះ​មិន​មាន​​អាជ្ញាធរ ឬ​ខាង​ណា​ទៅ​ធ្វើ​ពិធីសូត្រមន្ត​បង្សុកូល ​និង​រាប់បាត្រ​ព្រះសង្ឃ​ទៅ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ​នៅ​ទីតាំង​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​នោះ​ទេ គឺ​មាន​តែ​តំណាង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​បាន​​បាត់​បង់​ជីវិត​​​នោះ​មក​ពី​ខេត្ត​ និង​រាជធានី​ភ្នំពេញ មាន​តែ​ប្រមាណ​៥​ឬ​៦​គ្រួសារ​ប៉ុណ្ណោះ ពិតជា​កណ្តោចកណ្តែង​ពេក​ហើយ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ ​ខែវិច្ឆិកា​ម្សិលមិញ​នេះ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋ​បាល​​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ទោះបី​រាជធានី​ភ្នំពេញ​មាន​ស្ថានភាព​លំបាក​ផ្ទួន​ៗ​គ្នា​ដូច​ជា​បញ្ហា គ្រោះ​ទឹកជំនន់​ទឹកភ្លៀង និង​ស្ថានភាព​កូ​វី​ដ​១៩​ ដែល​ត្រូវ​លុប​ចោល​កម្មវិធី​មួយ​ចំនួន​ក្តី ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​បាន​ភ្លេច និង​បោះបង់​ចោល​នូវ​កម្មវិធី​សូត្រ​មន្ត បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​សាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​គម្រប់​ខួប​១០​ឆ្នាំ​ (២២​វិច្ឆិកា ​២០១០- ២២​វិច្ឆិកា​ ២០២០) ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​អតីត​ស្ពាន​ពេជ្រ​កាលពី​យប់​ថ្ងៃ​ទី​២២ ​វិច្ឆិកា​ ២០១០​ ឬ​ថ្ងៃ​ទី​៣​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឡើ​យ ដោយ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ចំការមន​ជា​អ្នក​រៀបចំ​ធ្វើតាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា​នេះ​។

កន្លង​មក​ជា​រៀង​រាល់​ឆ្នាំ អាជ្ញាធរ​រាជធានី​ភ្នំពេញ តែងតែ​ធ្វើ​ពិធីសូត្រមន្ត​បង្សុកូល ​និង​រាប់បាត្រ​ព្រះសង្ឃ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ​នៃ​ទីក្រុង​កោះ​ពេជ្រ រៀងរាល់ថ្ងៃ​ទី​២២​ខែវិច្ឆិកា ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ តែងតែ​មក​ចូលរួម និង​បាន​ទទួល​អំណោយ​ជា​ថវិកា សម្រាប់​ជា​សោហ៊ុយ​ត្រឡប់​ទៅ​វិញ​ផង​ដែរ ។

ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ គឺ​ពិតជា​សង្វេគ​ណាស់ បែរជា​អាជ្ញាធរ​មិន​ធ្វើ​ទៅ​វិញ ដែល​ធ្វើ​ឱ្យ​តំណាង​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​ប្រមាណ​៥ ឬ​៦​គ្រួសារ​នោះ​មានការ​ខកចិត្ត ។

លោកស្រី សុភាព រស់នៅ​រាជធានី​ភ្នំពេញ​ត្រូវជា​ម្ដាយ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ពេល​ទទួល​ដំណឹង​ថា អាជ្ញាធរ​ធ្វើ​ពិធីសូត្រមន្ត បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​​សាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​គម្រប់​ខួប​១០​ឆ្នាំ ​នៅ​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា​នេះ គាត់​ពិតជា​មាន​ក្តី​ត្រេកអរ និង​សប្បាយ​រីករាយ​ព្រមទាំង​ខំ​ងើប​ពី​ព្រឹក ​ដើ​ម្បី​ចូលរួម តែ​ពេល​មក​ដល់​បែរជា​ស្ងាត់ជ្រាប​ទៅ​វិញ ។

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា ​ឆ្នាំ​២០១០​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​បាន​កើតឡើង​នៅ​លើ​ស្ពាន​កោះ​ពេជ្រ បណ្តាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​៣៥៣​នាក់ និង​រង​របួស​ជាង​៤០០​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ