Hamilton ឈ្នះជើងឯក F1 World 2020 ជាមួយកំណត់ត្រាពិសេស
តួកគី ៖ កំពូលកីឡាករប្រណាំងរថយន្ត Formula One (F1) របស់ចក្រភពអង់គ្លេស Lewis Hamilton បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍…
តួកគី ៖ កំពូលកីឡាករប្រណាំងរថយន្ត Formula One (F1) របស់ចក្រភពអង់គ្លេស Lewis Hamilton បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍…
តួកគី ៖ កំពូលកីឡាករប្រណាំងរថយន្ត Formula One (F1) របស់ចក្រភពអង់គ្លេស Lewis Hamilton បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ Formula One World Championship រដូវកាល ២០២០ បន្ទាប់ពីបានយកឈ្នះការប្រកួតនៅប្រទេសតួកគី កាលពីថ្ងៃទី ១៥ វិច្ឆិកាកន្លងទៅ ដែលជាទីលានទី១៤ (Grand Prix) ក្នុងព្រឹត្តិការណ៍នេះ។
ជ័យជម្នះមួយនេះ បានធ្វើកីឡាករអង់គ្លេសវ័យ ៣៥ឆ្នាំខាងលើតាមស្មើកំណត់ត្រាឈ្នះជើងឯកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប្រណាំងរថយន្ត Formula One ចំនួន ៧លើក របស់លោក Michael Schumacher អតីតកំពូលកីឡាករឆ្នើមរបស់អាល្លឺម៉ង់។
Hamilton បានថ្លែងថា «៧គឺគ្រាន់តែជារឿងដែលនឹកស្មានមិនដល់។ ប៉ុន្តែនៅពេលដែលអ្នកបានធ្វើការជាមួយក្រុមការងារដ៏អស្ចារ្យបែបនេះ នោះអ្នកពិតជាមានទំនុកចិត្តខ្ពស់។ ហើយវាគ្មានទីបញ្ចប់ទេ សម្រាប់អ្នកដែលអាចធ្វើការជាមួយគ្នា។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាទើបតែចាប់ផ្តើមវាអ៊ីចឹង។ វាពិតជាចំលែកណាស់»។
គូសបញ្ជាក់ថា ឆ្លងកាត់ការប្រកួតចំនួន ១៤ទីលានកន្លងមក Hamilton បានឈ្នះជើងឯកចំនួន ១០លើក (ជើងឯកទីលាន) ដោយមាន ៣០៧ពិន្ទុ តាមពីក្រោយដោយកីឡាករហ្វាំងឡង់ Valtteri Bottas ដែលជាមិត្តរួមក្រុម Mercedes ជាមួយគ្នា ដែលមាន ១៩៧ពិន្ទុ។ ខណៈដែលនៅសល់ចំនួន ៣ទីលានទៀត ទើបបញ្ចប់ព្រឹត្តិការណ៍ឆ្នាំ ២០២០ ជាផ្លូវការ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ