ចែកស្រូវពូជ គ្រឿងឧបភោគបរិភោគ និងសម្ភារដល់ប្រជាពលរដ្ឋ11.000គ្រួសារ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០…
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០…
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន
សែន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញទៅសួរសុខទុក្ខនិងនាំយកស្រូវពូជ គ្រឿងបរិភោគព្រម ព្រមទាំងសម្ភារ និងថវិកាទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹក
ជំនន់ចំនួន១១.០០០គ្រួសារ នៅផ្សារថ្មី ស្ថិតក្នុងភូមិចម្ការត្រសក់ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា នៅឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានជួបគ្រោះធម្មជាតិដោយទឹកជំនន់លិចផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ ដោយឡែកនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានខេត្តមួយចំនួនបានរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ក្នុងនោះខេត្តបន្ទាយមានជ័យបានរងផលប៉ះពាល់ផ្ទះសម្បែង និងដំណាំកសិកម្មដ៏ធ្ងន់ធ្ងរ ។
ឯកឧត្តមមានប្រសាសន៍ទៀតថា ជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានណែនាំឲ្យចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនេះចំនួន១១.០០០គ្រួសារ ។
អំណោយដែលផ្តល់ជូននេះ គឺក្នុង១គ្រួសារៗទទួលបានស្រូវពូជសែនក្រអូប៤ការុងស្មើ១០០គីឡូក្រាម អង្ករ១ការុងស្មើ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកបរិសុទ្ធ១កេសធំ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងឃីត១កញ្ចប់មានភួយ១ ក្រមា១ សារុង១ មុង១ កន្ទេលបត់១ និងប្រាក់៥ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ