ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី Kamala Harris ក្លាយ​ទៅជា​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​​​ដំបូង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ

4 ឆ្នាំ មុន

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោកស្រី Kamala Harris បាន​បំបែក​កំណត់​ត្រា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​បាន​ឡើង​ធ្វើ​ជា​អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេ​រិក​ស្ត្រី​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស ហើយ​បាន​ជួយ​បញ្ឈប់​ការ​ដឹកនាំ​របស់​លោក​ប្រធានា​ធិបតី​ធ្លាក់​ឆ្នោត…

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោកស្រី Kamala Harris បាន​បំបែក​កំណត់​ត្រា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​បាន​ឡើង​ធ្វើ​ជា​អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេ​រិក​ស្ត្រី​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស ហើយ​បាន​ជួយ​បញ្ឈប់​ការ​ដឹកនាំ​របស់​លោក​ប្រធានា​ធិបតី​ធ្លាក់​ឆ្នោត Donald Trump​។

លោកស្រី Harris បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ៍ ហើយ​ដែល​បាន​ក្លាយជា​អ្នក​តំណាង​​ថ្មី​នៃ​មេធាវី​ស្បែក​ខ្មៅ​ដំបូង​គេ នៅ​កាលី​ហ្វ័​រ​ញ៉ា និង​ជា​ស្ត្រី​ទី​មួយ​មក​ពី​អាស៊ី​ខាងត្បូង​ដែល​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​។

What Kamala Harris Tells Us About Gender, Race, U.S. Leadership, and  Trouncing Trump

តាម​រយៈ​ការ​ឈ្នះ​តំណែង​ជា​អនុ​ប្រធានាធិបតី​លោកស្រី​នឹង​ក្លាយជា​អ្នកដឹកនាំ​សហរដ្ឋអាមេរិក និង​ត្រៀមខ្លួន​ឈរជើង​ឆ្ពោះទៅ​រក​តំណែង​ធំ​មួយទៀត​ចុង​ក្រោយ​។

Joe Biden, Kamala Harris, and the Limits of Representation | The New Yorker

ដោយ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden ដែល​មាន​អាយុ​៧៧​ឆ្នាំ រំពឹង​ថា ​នឹង​បម្រើ​ការ​តែ​​មួយ​អាណត្តិ​ប៉ុណ្ណោះ លោកស្រី​ត្រូវ​បាន​គេ​គិត​ក្នុង​ចិត្ត​រួច​ទៅ​ហើយ ថា​នឹង​ឱ្យធ្វើ​ជា​ប្រធានា​ធិបតី​បន្ត​ពី​លោក Biden​។ ប្រសិនបើ​លោកស្រី​អាច​ជាប់​ជា​ប្រធានាធិបតី​មែន​នោះ លោកស្រី​នឹង​អាច​បំបែក​ប្រវត្តិសាស្ត្រ​មួយទៀត​ហើយ ដែល​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ស្រី​ដំបូង​គេ​៕

Joe Biden, Kamala Harris to get routine virus testing, a notable change |  KOMO

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ