ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ, លោក​មើស​ត្រូវ​សភា​អា​ល្លឺម៉ង់​បោះ​ឆ្នោ​ត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត

1 ថ្ងៃ មុន

ទី​ក្រុង​ប៊ែឡាំង៖ ដំណឹង​ល្អ, នៅ​ទី​បំផុត​ ​លោក​ហ្វ្រីត​រីច​មើស​ (Friedrich Merz) ទទួល​បាន​សំឡេង​គាំទ្រ​​គ្រប់​គ្រាន់​ពី​រដ្ឋ​សភា​ដើម្បី​ក្លាយ​ជា​អធិការ​បតី​អាល្លឺម៉ង់​នៅ​អាណត្តិ​ថ្មី​ហើយ​។ ការ​ទទួ​លជោគ​ជ័យ​លើក​នេះ​កើត​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ត្រូវបាន​​បោះ​ឆ្នោត​ជំទាស់​កាល​ពី​ពេល​ស្នើ​បេក្ខ​ភាព​​លើក​ទី​១​។ លទ្ធ​ផល​ឆ្នោត​លើក​ទី​២​បង្ហាញ​ថា​ អ្នក​តំណាង​រាស្ត្រ​២៣៥​រូប​បាន​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ទៅ​លើ​លោក​មើស​។…

ទី​ក្រុង​ប៊ែឡាំង៖ ដំណឹង​ល្អ, នៅ​ទី​បំផុត​ ​លោក​ហ្វ្រីត​រីច​មើស​ (Friedrich Merz) ទទួល​បាន​សំឡេង​គាំទ្រ​​គ្រប់​គ្រាន់​ពី​រដ្ឋ​សភា​ដើម្បី​ក្លាយ​ជា​អធិការ​បតី​អាល្លឺម៉ង់​នៅ​អាណត្តិ​ថ្មី​ហើយ​។ ការ​ទទួ​លជោគ​ជ័យ​លើក​នេះ​កើត​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ត្រូវបាន​​បោះ​ឆ្នោត​ជំទាស់​កាល​ពី​ពេល​ស្នើ​បេក្ខ​ភាព​​លើក​ទី​១​។ លទ្ធ​ផល​ឆ្នោត​លើក​ទី​២​បង្ហាញ​ថា​ អ្នក​តំណាង​រាស្ត្រ​២៣៥​រូប​បាន​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ទៅ​លើ​លោក​មើស​។ ដូច្នេះ​លើស​ពី​ចំនួន​កំណត់​ទៅ​ទៀត​។​

ជា​គោល​ការណ៍​ លោក​មើស​ត្រូវ​ការ​សំឡេង​គាំទ្រ​៣១៦​នៅ​ក្នុង​ចំណោម​អ្នក​តំណាង​រាស្ត្រ​សរុប​៣៦០​រូប​ដើម្បី​ក្លាយ​ជា​អធិ​ការ​បតី​អាល្លឺម៉ង់​នៅ​អាណត្តិ​ថ្មី​។ ដោយ​សារ​​លើក​ទី​១​ជា​ការ​បោះ​ឆ្នោត​សម្ងាត់​ ដូច្នេះ​គេ​មិន​បាន​ដឹង​ថា​តើ​អ្នក​តំណាង​រាស្ត្រ​រូប​ណា​នៅ​ក្នុង​គណ​បក្ស​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​បាន​បោះ​ឆ្នោត​ប្រឆាំង​នឹង​លោក​មើស​ទេ​។​​​ នៅ​ក្នុង​សម័យ​អន្តរ​កាល​នេះ លោក​អូឡាហ្វ​សូល​ត្រូវ​កាន់​តំណែង​ជា​អធិការ​បតី​ចាំ​ផ្ទះ​ជា​បណ្ដោះ​អាសន្ន​រហូត​ដល់​លោក​មើស​ស្បថ​ចូល​កាន់​តំណែង​។​

រដ្ឋាភិបាល​ចម្រុះ​របស់​លោក​មើស​ដែល​ត្រៀម​បង្កើត​នា​ពេល​ខាង​មុខ​នេះ​ដឹក​នាំ​ដោយ​គណ​បក្ស​ស្ដាំ​និយម​កណ្ដាល​ សម្ព័ន្ធ​ប្រជា​ធិបតេយ្យ​គ្រីស្ទាន (right Christan Democratic Union) រួម​ជា​មួយ​គណ​បក្ស​សម្ព័ន្ធ​សង្គម​និយម​គ្រីស្ទាន (Christian Social Union) និង​គណ​បក្ស​ប្រជា​ធិបតេយ្យ​សង្គម​​និយម​របស់​លោក​អូឡាហ្វ​​សូល​ដែល​ជា​បក្ស​ឆ្វេង​និយម​កណ្ដាល​។

បន្ទាប់​ពី​ប្រកាស​រៀប​ចំ​ការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ពី​សភា​នៅ​វគ្គ​ទី​២ ប្រធាន​រដ្ឋ​សភា​ប្រកាស​ថា​ទ្វីប​អឺរ៉ុប ឬ​អាច​ពិភព​លោក​ទាំង​មូល​កំពុ​ងតាម​តាម​ដាន​លទ្ធផល​ឆ្នោត​នេះ​។​ ​​ក្រៅពី​មាន​​ប្រជា​ជន​ច្រើន​ជាង​គេ​​ និង​មាន​សេដ្ឋ​កិច្ច​ធំជាង​គេ​​​​នៅ​សហ​ភាព​អឺរ៉ុប​ ប្រទេស​អាល្លឺម៉ង់​ក៏​ជា​ប្រទេស​ធំ​មួយ​ដែរ​នៅ​លើ​​ពិភព​លោក​​។ គ្រាន់​តែ​មិន​មែន​មហា​អំណាច​ធំ​ដល់​កម្រិត​រុស្ស៊ី និង​អាមេរិក​។​

​កិច្ច​ការ​នៅ​ចំពោះ​មុខ​របស់​អធិការ​បតី​ថ្មី​គឺ​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហាសង្គ្រាម​​អ៊ុយ​ក្រែន​ និង​ការ​ទប់​ទល់​នឹង​នយោបាយ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​។ ចំណែក​នយោបាយ​ផ្ទៃ​ក្នុង​ជាតិ​គឺ​ការ​ទប់​ទល់​នឹង​នយោបាយ​ជាតិ​និយម​​ចង្អៀត​ចង្អល់​របស់​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​ដែល​​ប្រឆាំង​នឹង​ជន​អន្តោ​ប្រវេសន៍​។ នេះ​បើ​យោង​តាម​ការ​ដក​ស្រង់​ប្រភពពី​អេ​ភី និង​ប្រភព​ដទៃ​ទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ