ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​សិទ្ធិ​ឱ្យ​អ្នក​តាក់ស៊ី ភ្ញៀវ​អត់​ពាក់​​ម៉ាស​ក៏​អត់​ដឹ​ក​​ដែរ

4 ឆ្នាំ មុន

ជប៉ុន​៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ពុធ​ក្រសួង​ដឹក​ជញ្ជូន​ជប៉ុន​ បាន​អនុញ្ញាត​ឱ្យ​អ្នក​បើក​តាក់ស៊ី​នៅ​ទីក្រុង​តូ​ក្យូ មាន​សិទ្ធិ​បដិសេធ​អ្នក ដំណើរ​ដែល​មិន​ពាក់​ម៉ាស​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ ចំ​ពេល​មានការ​ព្រួយបារម្ភ​ជា​ប្រចាំ​អំពី​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​វី​ដ​១៩​។…

ជប៉ុន​៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ពុធ​ក្រសួង​ដឹក​ជញ្ជូន​ជប៉ុន​ បាន​អនុញ្ញាត​ឱ្យ​អ្នក​បើក​តាក់ស៊ី​នៅ​ទីក្រុង​តូ​ក្យូ មាន​សិទ្ធិ​បដិសេធ​អ្នក ដំណើរ​ដែល​មិន​ពាក់​ម៉ាស​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ ចំ​ពេល​មានការ​ព្រួយបារម្ភ​ជា​ប្រចាំ​អំពី​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​វី​ដ​១៩​។

ការ​អនុម័ត​លើ​បទ​ប្បញ្ញត្តិ​ដែល​បាន​ស្នើ​សុំ​ដោយ​ក្រុមហ៊ុន​តាក់ស៊ី​ចំនួន​១០ នៅ​ក្នុង​រដ្ឋ ធានី​ក៏​អាច​ប៉ះពាល់​ដល់​បទដ្ឋាន​នៃ​ក្រមសីលធម៌​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​នៃ​ប្រទេស​ផង​ដែរ​។ ច្បាប់​ស្តី​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​របស់​ប្រទេស​ជប៉ុន​បាន​ចែង​ថា ប្រតិបត្តិ​ករ​តាក់ស៊ី​មិន​អាច​បដិសេធ​អ្នកដំណើរ​បាន​ទេ លើកលែងតែ​ពួក​គេ​ស្រវឹង​ឬ​ប្រើ​អំពើ​ហឹ​ង្សា​ចំពោះ​អ្នកបើកបរ​ក្នុង​ចំណោម​កាលៈទេសៈ​ពិសេស​ផ្សេង​ទៀត​។ ប្រតិបត្តិ​ករ​តាក់ស៊ី​កំណត់​ច្បាប់​ដោយ​ផ្អែក​លើ​ច្បាប់ ​ដែល​ត្រូវ​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​ដែនដី​ហេដ្ឋារចនា សម្ព័ន្ធ​ដឹក​ជញ្ជូន​និង​ទេសចរណ៍​។

ក្រុមហ៊ុន​តាក់ស៊ី​តូ​ក្យូ​បាន​ស្នើ​សុំ​ឱ្យ​ក្រសួង​អនុញ្ញាត​ឱ្យ​ពួក​គេ​ផ្លាស់​ប្តូរ​ផ្នែក​ខ្លះ​នៃ​អាកប្ប កិរិយា ដូច​ជា​អ្នកដំណើរ​ដែល​ស្រវឹង​និយាយ​ខ្លាំង​ៗ ដោយ​មិន​ពាក់​ម៉ាស ដែល​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​សម្រាប់​អ្នកបើកបរ​តាក់ស៊ី​។

មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​បាន​និយាយ​ថា«បទ​ប្បញ្ញត្តិ​នេះ​មិនមែន​ឱ្យទៅ​បដិសេធ​ទាំងស្រុង​លើ​អ្នក​ដែល​មិន​ពាក់​ម៉ាស​នោះ​ទេ​ ។ តែ​គេ​ត្រូវ​សួរ​ឱ្យ​ច្បាស់​ពី​មូលហេតុ​មិន​ពាក់​ម៉ាស ឬ​ក៏ ពាក់​ម៉ាស​មិនកើត​» ។

ក្រសួង​បាន​និយាយ​ថា​ បទ​ប្បញ្ញត្តិ​នេះ​ត្រូវ​បាន​អនុម័ត​ដើម្បី​ការពារ​មិន​ត្រឹមតែ​អ្នក​បើក​បរ​តាក់ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អ្នក​ជិះ​ក្រោយ​ៗ​ទៀត​។

កាលពី​ថ្ងៃ​ពុធ ទីក្រុង​តូ​ក្យូ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​បន្ថែមចំនួន ១២២​ករណី ដែល​ធ្វើ​អោយ​ចំនួន​សរុប​នៃ​ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​កើន​ដល់៣១,៦២៤​ករណី ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​ចំណោម​ខេត្ត​ចំនួន​៤៧ របស់​ប្រទេស​ជប៉ុន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ