ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​ថ្ពាល់​ក្រហម​ស៊ី​ជម្ពូ បែប​ធម្មជាតិ​មែន​ទេ សាក​វិធី​នេះ​មើល៎

12 ម៉ោង មុន

ការ​មាន​ថ្ពាល់​ក្រហម​បែប​ស៊ី​ជម្ពូ មិនមែន​ជា​បញ្ហា​ទេ​សម្រាប់​ស្ត្រី​ភាគច្រើន ជា​ពិសេស​ពេល​ត្រូវ​ចូលរួម​ពិធីជប់លៀង ឬ​ជួបជុំ​មិត្តភក្តិ​តែ​ម្តង​។ ប៉ុន្តែ​ផលិតផល​កែ​សម្ផស្ស​ជា​ច្រើន មាន​ជាតិ​គីមី​ដែល​មាន​ឥទ្ធិពល​អ​វិ​ជ្ច​មាន​ដល់​ស្បែក​អ្នក​ដែរ​។ ដូច្នេះ​តើ​អ្នក​ចង់​ដឹង​អំពី​របៀប​ធ្វើ​យ៉ាងណា​ឱ្យ​ថ្ពាល់​ក្រហម​ស៊ី​ជម្ពូ បែប​ធម្មជាតិ​ដែរ​ឬទេ? គ្រប់គ្រង​ការ​ខឹង និង​ស្ត្រេ​សចង់បាន​សម្រស់​ស្បែក​ស្រស់​ស្អាត​បែប​ធម្មជាតិ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​លុប​បំបាត់​ស្ត្រេ​ស…

ការ​មាន​ថ្ពាល់​ក្រហម​បែប​ស៊ី​ជម្ពូ មិនមែន​ជា​បញ្ហា​ទេ​សម្រាប់​ស្ត្រី​ភាគច្រើន ជា​ពិសេស​ពេល​ត្រូវ​ចូលរួម​ពិធីជប់លៀង ឬ​ជួបជុំ​មិត្តភក្តិ​តែ​ម្តង​។ ប៉ុន្តែ​ផលិតផល​កែ​សម្ផស្ស​ជា​ច្រើន មាន​ជាតិ​គីមី​ដែល​មាន​ឥទ្ធិពល​អ​វិ​ជ្ច​មាន​ដល់​ស្បែក​អ្នក​ដែរ​។ ដូច្នេះ​តើ​អ្នក​ចង់​ដឹង​អំពី​របៀប​ធ្វើ​យ៉ាងណា​ឱ្យ​ថ្ពាល់​ក្រហម​ស៊ី​ជម្ពូ បែប​ធម្មជាតិ​ដែរ​ឬទេ?

គ្រប់គ្រង​ការ​ខឹង និង​ស្ត្រេ​ស
ចង់បាន​សម្រស់​ស្បែក​ស្រស់​ស្អាត​បែប​ធម្មជាតិ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​លុប​បំបាត់​ស្ត្រេ​ស និង​ការ​ខឹង​ឱ្យ បាន​។ ចូរ​ព្យាយាម​តាំងសមាធិ ឬ​ហាត់​ក្បាច់​យូ​ហ្គា​។ ការ​គេង​គឺជា​រឿង​សំខាន់​មួយ​ដែល​ត្រូវធ្វើ​ដែរ ព្រោះ​បើសិនជា​អ្នក​សម្រាក​មិន​បាន​គ្រប់គ្រាន់​ទេ អ្នក​នឹង​រង​ភាព​តានតឹង​កាន់តែ​ច្រើន ហើយ​ក៏​ពិបាក​បន្សាប​វា​វិញ​ណាស់​ដែរ​។ ចូរ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ដូច្នេះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ​ពេល​ភ្ញាក់​ពី​គេង​។ ស្បែក​នឹង​ប្រែ​ទៅ​ជា​ស្រស់​ស្អាត​បែប​ធម្មជាតិ​តាម​គ្នា​ដែរ​។ ក្រៅពី​នេះ នៅ​ពេល​សម្រាក ស្បែក​នឹង​ចេញ​ជាតិ​ប្រេង​ដែល​នឹង​ជួយ​សម្អាត​ស្បែក​ពេល​កំពុង​សម្រាក​។

វីតាមីន E និង C
វីតាមីន​ទាំងនេះ​អាច​ជួយ​ឱ្យ​ស្បែក​លូតលាស់​តាម​បែប​ធម្មជាតិ​។ ស្ថិត​ក្នុង​ករណី​ដែល​អ្នក​ឃើញ​បបូរមាត់​ទៅ​ជា​ស្ងួត ឬ​ស្បែក​មុខស្ងួត​ជាង​ធម្មតា​នោះ វា​អាច​បញ្ជាក់​បាន​ថា រាង​កាយ​កំពុង​តែ​ខ្វះ​វីតាមីន C និង E ហើយ​។ ដូច្នេះ​អ្នក​គួរតែ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ថែរក្សា​សម្រស់​ថា​គួរ​ប្រើ​ថ្នាំ​បំប៉ន​វីតាមីន E និង C បែប​ណា​។

អ្នក​ក៏​អាច​ប្រើ​សម្បក​ផ្លែក្រូច​ដែល​សម្បូរ​វីតាមីន C កិន​ចូល​គ្នា​ជាមួយ​ថ្នាំ​គ្រាប់​វីតាមីន E រួម​គ្នា​នឹង​ក្រែ​ម​ទឹកដោះគោ​ដែរ​។ ចូរ​យក​ល្បាយ​នេះ​លាប​លើ​មុខ​រយៈពេល​២០​នាទី ហើយ​ចាំ​លាង​សម្អាត​វិញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​។

របប​អាហារ​មាន​តុល្យភាព និង​សុខភាព
ចូរ​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ Carotenoid ដែល​មាន​ក្នុង​ផ្លែក្រូច​, ផ្លែ​ឈើ ឬ​បន្លែ​ពណ៌​ក្រហម និង លឿង​។ ដូច្នេះ​អ្នក​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​មាន​ពណ៌​ចម្រុះ​ដូច​ជា ប៉េងប៉ោះ ការ៉ុត​ជាដើម​។

ស្ករ
ចូរ​ប្រើ​ស្ករស​ម៉ាស្សា​លើ​ស្បែក​ថ្ពាល់​ដែល​មាន​សំណើម​រយៈពេល​៣ ទៅ​៤​នាទី​សិន​ចាំ​លាង​វា​ចេញ​។ ការ​ធ្វើ​បែប​នេះ​ក៏​ជួយ​ឱ្យ​ថ្ពាល់​មើលទៅ​ឡើង​ពណ៌​ស៊ី​ជម្ពូ​ដែរ​ក្នុង​រយៈពេល​ពីរ​បី​ស​ប្តា​ហ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ