ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីព្រឹក! ចៅប្រាប់ថាទៅលេងសាលា រួចជិះកង់ទៅបាត់ លុះថ្ងៃត្រង់​ ជីដូន​ទទួល​ដំណឺង​អកុ​ស.ល​ពីអ្នកជិតខាង​

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​ប្រាប់​ជីដូន​ថា​ទៅ​លេង​នៅ​សាលារៀន​ទេ ប៉ុន្តែ​ក្រោយ​ពេល​ចេញ​ផុត​ពី​ផ្ទះ បែរជា​ទៅ​លេង​ទឹក​ប្រឡាយ​តា​ហោ​ជាមួយ​មិត្តភក្ដិ​ទៅ​វិញ ។ ខណៈនោះ​ជា​អកុសល ក៏​បណ្ដាល​ឲ្យ​លង់​ស្លាប់​បាត់បង់​ជីវិត ហើយ​ជីដូន​នៅ​ឯ​ផ្ទះ​មិន​បានដឹង​ភ្លាម​ៗ​នោះ​ទេ រហូត​ដល់​អ្នក​ជិតខាង​ទៅ​ប្រាប់ ទើប​គាត់​បានដឹង​និង​ទៅ​មើល​សព​ចៅប្រុស ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៦ នៅ​ក្នុង​ប្រឡាយ​តា​ហោ ស្ថិត​នៅ​ភូមិ​ឆេះ​ទេះ​កើត សង្កាត់​ភ្លើង​ឆេះរ​ទះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ពេជ្រ ចា​រ៉ាត់ អាយុ​១០​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៤ រៀន​នៅ​សាលា​បឋម​សិ​ក្សា​ជន្លង់ម្លូរ​ មាន​ម្ដាយ​ជា​ស្រី​មេម៉ាយ​រស់នៅ​និង​ធ្វើការ​នៅ​ឯ​ខេត្តកំពត ។ បច្ចុប្បន្ន​ក្មេង​ប្រុស​ខាងលើ​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​ជីដូន​និង​ម្ដាយមីង​នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ស្រុក​កោះអណ្ដែត ខេត្តតាកែវ ។

ស្ត្រី​ជា​ជីដូន​បាន​និយាយ​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ចៅប្រុស​គាត់​រូប​នោះ​បាន​សុំ​គាត់​ទៅ​លេង​នៅ​សាលា​បឋម​សិក្សា​ជន្លង់ម្លូរ​ហើយ​បន្ទាប់​ពី​គាត់​អនុញ្ញាត​ឲ្យ​ទៅ ចៅប្រុស​ក៏​ជិះ​កង់​ចេញពីផ្ទះ​ទៅ​បាត់​ទៅ ក្រោយមក​គាត់​ក៏​មិន​បានដឹង​ថា​ចៅប្រុស​ទៅ​លេង​ទឹក​ហើយ​លង់​ស្លាប់​បែប​នេះ​ដែរ ។ រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ក៏​ស្រាប់តែ​អ្នក​ជិតខាង​ដែល​មានមុខ​របរ​លក់​កាហ្វេ បាន​ទៅ​ប្រាប់​គាត់​ថា ចៅប្រុស​គាត់​លង់ទឹក​ស្លាប់​ហើយ ទើប​គាត់​ទៅ​មើល ក៏​ឃើញ​ក្មេង​ប្រុស​ដែល​ស្លាប់​នោះ​គឺជា​ចៅ​គាត់​ប្រាកដ​មែន ។

អ្នក​ភូមិ​បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង​កើតហេតុ​នោះ ក្មេង​ប្រុស​រង​គ្រោះ​និង​មិត្តភក្ដិ​៤​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​លេង​ទឹក​ប្រឡាយ​តា​ហោ​នោះ លុះ​ក្រោយមក​ស្រាប់តែ​ក្មេង​ដែល​ជា​មិត្តភក្ដិ បាន​នាំ​គ្នារ​ត់ទៅ​ប្រាប់​បុរស​អ្នក​បះ​កង់​ម៉ូតូ​និង​កង់​រថយន្ត ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជិត​១០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។ ពេល​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុរស​អ្នក​ប៉ះ​កង់​ខាងលើ និង​អ្នក​ផ្សង​ទៀត​នាំ​គ្នា​ទៅ​ជួយ​ស្រង់​ក្មេង​ប្រុស​នោះ​ឡើង ដើម្បី​នាំ​យក​ទៅ​សង្គ្រោះ ប៉ុន្តែ​ពេល​ស្រង់​បាន​ក្មេង​ប្រុស​ខាងលើ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្លើង​ឆេះ​រទេះ និង​នគរបាល​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​ពិនិត្យ​មើល រួច​រាយការណ៍​ជូន​កម្លាំង​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​សាកសព​ក្មេង​ប្រុស​នោះ​ហើយ ៕