ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​សឹក​រង​កំពង់ឆ្នាំង​ និង​កងពល​​តូចលេខ៧០ ​ធ្វើ​លំ​ហាត់​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​ពេល​មាន​គ្រោះ​​ទឹកជំនន់

4 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កងកម្លាំង​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង សហការ​ជាមួយ កងពលតូច​លេខ​៧០ នៅ​ព្រឹក​ថ្ងៃ​ទី ១​ខែតុលា​ឆ្នាំ ២០២៦ បាន​សហការ​គ្នា​ធ្វើ​លំ​ហាត់​សមយុទ្ធ​សង្គ្រោះ​ប្រជាពលរដ្ឋ ទៅ​លើ​ផ្ទៃ​ទឹក​  ដើម្បី​ពង្រឹងសមត្ថភាព​សង្គ្រោះ​បន្ទាន់​ក្នុង​ហេតុការណ៍​ណាមួយ​កើតឡើង​គ្រា​ដែល​ទឹកជំនន់​កំពុង​តែ​ជន់​ឡើង​។

លោក អ៊ុ សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង មាន​ប្រសាសន៍​ថា ដោយសារ​ស្ថានភាព​ទឹកទន្លេ មាន​ជំនន់​ដោយ​ទឹកភ្លៀង ពិបាក​ប៉ាន់ស្មាន ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​មួយវិញទៀត​ដើម្បី​ពង្រឹង​លើ​សមត្ថភាព​កងកម្លាំង​សង្គ្រោះ របស់​អង្គភាព​  ថ្ងៃនេះ កងកម្លាំង​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង សហការ​ជាមួយ​កងពលតូច​លេខ ៧០ សរុប​ប្រមាណ​ជាង ១០០ នាក់ បាន​ធ្វើ​លំ​ហាត់​សមយុទ្ធសង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ បាន​ប្រើប្រាស់​រថយន្ត​ដឹក​កងកម្លាំង​ចំនួន ៦​គ្រឿង រថយន្ត​សង្គ្រោះ​បន្ទាន់​២​គ្រឿង កាណូត ប៉ា​ឡា​ស្មាច់ ២៥ គ្រឿង ធ្វើ​សមយុទ្ធ​នៅ​ចំណុច​ចុង​កោះ​ទន្លេ​ផ្សារ​ក្រោម​  ដែល​ជា​លទ្ធផល គឺ​ល្អ​ប្រសើរ​។

លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាន​បញ្ជាក់​ទៀត​ថា ​ក្រោយ​ធ្វើ​សមយុទ្ធ រួច​ហើយ ក៏​បាន​នាំ​យក​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្ដេច​មហា​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ ពេជ្រ ច័ន្ទ​មុន្នី ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ធ្វើ​លំ​ហាត់​សមយុទ្ធ ដោយ​បាន​ឧបត្ថម្ភ សរុប​មាន អង្ករ​ចំនួន​១៧៥​គីឡូក្រាម មី ៧ កេស​ ត្រីខ ៧ យូរ ទឹក​សុ​ទ្ឋ​៧​យួរ និង​ង​ថវិកា​មួយ​ចំនួន​ ៕​