ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ថាមពលបៃតង​នឹង​មាន​២០% នៃ​ការ​លក់​រថយន្ត​ថ្មី​នៅ​ចិន

4 ឆ្នាំ មុន

ចិន​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ក្រុមប្រឹក្សារដ្ឋ​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការ​លក់​រថយន្ត​អគ្គិសនី រថយន្ត Hybrid និង រថយន្ត​ប្រើប្រាស់​ថាមពល​អ៊ីដ្រូសែន នៅ​ក្នុង​ប្រទេស​ចិន…

ចិន​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ក្រុមប្រឹក្សារដ្ឋ​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការ​លក់​រថយន្ត​អគ្គិសនី រថយន្ត Hybrid និង រថយន្ត​ប្រើប្រាស់​ថាមពល​អ៊ីដ្រូសែន នៅ​ក្នុង​ប្រទេស​ចិន ដែល​ជាទី​ផ្សារ​រថយន្ត​ធំ​ជាងគេ​របស់​ពិភពលោក ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កើនឡើង​ដល់ ២០% នៃ​ការ​លក់​រថយន្ត​ថ្មី​សរុប​នៅ​ត្រឹម​ឆ្នាំ ២០២៥ ពី​ចំនួន​៥%​នា​ពេល​បច្ចុប្បន្ន​នេះ​។

ក្រុមប្រឹក្សារដ្ឋ​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ឯកសារ​គោលនយោបាយ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ចេញផ្សាយ​ផែនការ​៥ ឆ្នាំ​លើក​ទី ១៤ របស់​ប្រទេស​រហូត​ដល់​ឆ្នាំ ២០២៥ ថា ការ​លក់​រថយន្ត​ដែល​រួម​បញ្ចូល​ទាំង​ថាមពលអគ្គីសនី រថយន្ត Hybrid និង រថយន្ត​អ៊ីដ្រូសែន នឹង​កើន​ឡើង​នៅ​ពេល​ដែល​ឧស្សាហកម្ម​រថយន្ត​ប្រើ​ថាមពល​ថ្មី​របស់​ចិន​បាន​កែ​លម្អ​បច្ចេកវិទ្យា​និង​ការ​ប្រកួតប្រជែង​។

ក្រុមប្រឹក្សារដ្ឋ​បាន​តស៊ូ​មតិ​សម្រាប់​ការ​កែ​លម្អ​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​បច្ចេកវិទ្យា​នៃ​គ្រឿង​បន្លាស់​យានយន្ត​អគ្គិសនី​របស់​ប្រទេស​ចិន និង​ការ​បង្កើត​បណ្តាញ​សាក​អា​គុយ​អគ្គិសនី​និង​បណ្តាញ​អា​គុយ​អគ្គិសនី ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន ដើម្បី​ធ្វើ​ឱ្យ​យានយន្ត​អគ្គិសនី​មាន​ភាព​ងាយស្រួល​ជាង​មុន​។

ក្រុមប្រឹក្សារដ្ឋ​បាន​តស៊ូ​មតិ​សម្រាប់​ការ​កែ​លម្អ​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​បច្ចេកវិទ្យា​នៃ​គ្រឿង​បន្លាស់​​យានយន្ត​អគ្គិសនី​របស់​ប្រទេស​ចិន និង​ការ​បង្កើត​បណ្តាញ​សាក​អា​គុយ​អគ្គិសនី​និង​បណ្តាញ​អា​គុយ​អគ្គិសនី ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន ដើម្បី​ធ្វើ​ឱ្យ​យានយន្ត​អគ្គិសនី​មាន​ភាព​ងាយស្រួល​ជាង​មុន​។

ក្រុមហ៊ុន​ដែល​រួម​មាន​ក្រុមហ៊ុន Tesla Inc, Volkswagen និង Nio Inc កំពុង​ពង្រីក​ផលិតកម្ម​រថយន្ត​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ការ​លក់​រំពឹង​ថា​នឹង​មាន​ប្រហែល ១.១​លាន​គ្រឿង​នៅ​ឆ្នាំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ