អ៊ីស្រាអែល ៖ តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមធ្វើការសាកល្បងវ៉ាក់សាំងលើមនុស្សកាលពីថ្ងៃអាទិត្យ សម្រាប់បេក្ខជនវ៉ាក់សាំងការពារជំងឺកូវីដរបស់ខ្លួន ដែលប្រសិនបើទទួលបានជោគជ័យអាចត្រៀមខ្លួនជាស្រេចសម្រាប់សាធារណជនទូទៅនៅចុងរដូវក្តៅខាងមុខ។
អ្នកស្ម័គ្រចិត្តចំនួន ៨០នាក់ដំបូង នឹងចូលរួមក្នុងការចាក់សាកល្បង ដែលនឹងត្រូវពង្រីកដល់ ៩៦០នាក់នៅខែធ្នូ។ ប្រសិនបើការសាកល្បងទាំងនោះទទួលបានជោគជ័យនៅដំណាក់កាលទីបី ដោយមានអ្នកស្ម័គ្រចិត្តចំនួន ៣០,០០០នាក់ ត្រូវបានកំណត់ពេលសម្រាប់ខែមេសា ឬក៏ខែឧសភា។
លោក Shmuel Shapira អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវជីវសាស្ត្រអ៊ីស្រាអែល បានមានប្រសាសន៍ថា៖ “យើងស្ថិតក្នុងដំណាក់កាលចុងក្រោយ”។
លោក Shmuel Yitzhaki ប្រធានផ្នែកជីវវិទ្យារបស់វិទ្យាស្ថានបានប្រាប់សារព័ត៌មាន Reuters ថា ប្រសិនបើវ៉ាក់សាំងទាំងអស់អាចដំណើរការបានល្អនោះ ប្រជាជននឹងអាចទទួលបាននៅចុងបញ្ចប់នៃរដូវក្តៅខាងមុខនេះ។
ខណៈក្រុមអ្នកស្ម័គ្រចិត្តក្រុមទី១ បានទទួលវ៉ាក់សាំងដែលមានសក្តានុពលនេ H សិស្សានុសិស្សទូទាំងប្រទេស បានវិលត្រឡប់ទៅសាលារៀនវិញ ហើយការចាក់សោរនៅទូទាំងប្រទេសបានបញ្ចប់ជាបណ្តើរៗ។
ប្រទេសនេះបានរាយការណ៍ពីករណីថ្មីចំនួន ៦៧៤ករណីកាលពីថ្ងៃសុក្រ ពោលគឺធ្លាក់ចុះពីកម្រិតខ្ពស់ជាង ៩,០០០ករណី ជាច្រើនសប្តាហ៍មុន។ របាយការណ៍នេះបានរាយការណ៍ថាមានមនុស្សស្លាប់ ២,៥៤១នាក់ដោយសារកូវីដ៕
ចែករំលែកព័តមាននេះ