ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះ​អគារ​នៅ​ទី​ក្រុង​ហាណូយ​កាល​ពី​យប់​មិញ​សម្លា.ប់​មនុស្ស​១៤​នាក់

3 អាទិត្យ មុន

ទី​ក្រុង​ហាណូយ៖ មាន​ហេតុ​ការណ៍​ឆេះ​អគារ​នៅ​សង្កាត់​កាវ​ហ្សាយ នៃ​ទី​ក្រុង​ហាណូយ​កាល​ពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​១៤​នាក់​ស្លាប់​​។ សាក្សី​និយាយ​ថា​អគ្គិភ័យ​ចាប់​ផ្ដើម​ឆាប​ឆេះ​នៅ​​​ម៉ោង​១២:៣០​រំលង​អធ្រាត្រ​ចេញ​ពី​​ចំណុច​ឌឿង​ហែមមួយ​កន្លែង​ស្ថិត​នៅ​តាម​​​ដង​វិថី​ទ្រឹង​គិញ (Trung Kinh Street)។ គ្រាន់​តែ​ចាប់​ផ្ដើម​ភ្លាម ភ្លើង​ក៏​ឆេះ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​តែ​ម្ដង​​។ ដោយ​សារ​ពេល​នោះ​យប់​កណ្ដាល​អធ្រាត្រ​…

ទី​ក្រុង​ហាណូយ៖ មាន​ហេតុ​ការណ៍​ឆេះ​អគារ​នៅ​សង្កាត់​កាវ​ហ្សាយ នៃ​ទី​ក្រុង​ហាណូយ​កាល​ពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​១៤​នាក់​ស្លាប់​​។ សាក្សី​និយាយ​ថា​អគ្គិភ័យ​ចាប់​ផ្ដើម​ឆាប​ឆេះ​នៅ​​​ម៉ោង​១២:៣០​រំលង​អធ្រាត្រ​ចេញ​ពី​​ចំណុច​ឌឿង​ហែមមួយ​កន្លែង​ស្ថិត​នៅ​តាម​​​ដង​វិថី​ទ្រឹង​គិញ (Trung Kinh Street)។ គ្រាន់​តែ​ចាប់​ផ្ដើម​ភ្លាម ភ្លើង​ក៏​ឆេះ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​តែ​ម្ដង​​។

ដោយ​សារ​ពេល​នោះ​យប់​កណ្ដាល​អធ្រាត្រ​ មនុស្ស​​កំពុង​លង់​លក់​នៅ​​ក្នុង​ដំណេក។ ដូច្នេះ ​ទម្រាំ​តែ​​ពួ​ក​គេ​ដឹង​ខ្លួន​ អ្វី​ៗ​ចង់​​ហួស​ពេល​អស់​ទៅ​ហើយ​។ អគារ​ទំហំ​១៥០​ម៉ែត្រ​ការ៉េ​​នេះ​មាន​ពីរ​ជាន់​សម្រាប់​​គ្រួសារ​ម្ចាស់​ផ្ទះ​​ស្នាក់​នៅ​។ ចំណែក​​​​អគារ​៣​ជាន់​ទៀត​មាន​១២​បន្ទប់​សម្រាប់​ជួល​។ ​​ទី​ធ្លា​​ផ្ទាល់​ដី​មាន​ទំហំ​៥៥​ម៉ែត្រ​ការ៉េ​ស្ថិត​នៅ​ចន្លោះ​អគារ​ទាំង​២​នេះ​ជា​កន្លែង​ស្តុក​ទុក​កង់​អគ្គិសនី​សម្រាប់​ដាក់​លក់​ និង​ទទួល​ជួស​ជុល​។

នៅ​ពេល​កើត​ហេតុ​នោះ​មាន​មនុស្ស​២៤​នាក់​ស្ថិត​នៅ​ក្នុង​អគារ​។ ក្នុ​ងនោះ ៧​នាក់​ជា​សមាជិក​គ្រួសារ​របស់​​ម្ចាស់​ផ្ទះ និង​១៧​នាក់​ជា​អ្នក​ជួល​បន្ទប់​ស្នាក់​នៅ​។ ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ភ្លើង​ឆេះ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ហើយ​មាន​ស្នូរ​ផ្ទុះ​ជា​ច្រើន​ដង​។ អ្នក​ជួល​បន្ទប់​ម្នាក់​​នៅ​ក្នុង​អគារ​ក្បែរ​នោះ​ប្រាប់​ថា​គាត់​កំពុង​គេង​សុខ​ៗ​ស្រាប់​តែ​ភ្ញាក់​ក្រញាង​​១​រំពេច​ដោយ​សារ​​សំឡេង​មនុស្ស​ស្រែក​ឆោ​ឡោ​យ៉ាង​កង​រំពង​ថា​មាន​ភ្លើង​ឆេះ​!​ មាន​ភ្លើង​ឆេះ​​!​ ពេល​នោះ គាត់​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​ផូង​ផាំង​ៗ​។​

គាត់​ និង​អ្នក​គេង​នៅ​ក្នុង​បន្ទប់​ជា​មួយ​គ្នា​ក៏​ប្រញាប់​ចុះ​មក​ជាន់​ក្រោម​ នៅ​ក្នុង​ដៃ​មាន​កាន់​បំពង់​ខ្យល់​សម្រាប់​ពន្លត់​ភ្លើង​ចំនួន​​២​បំពង​។ នៅ​ពេល​នោះ ភ្លើង​ឆាប​ឆេះ​យ៉ាង​ពេញ​បន្ទុក​ហ៊ុម​ព័ទ្ធ​អគារ​កម្ពស់​៥​ជាន់​។ ក្រឡេក​មើល​ទៅ​ជាន់​ខាង​លើ​ក៏​មាន​ភ្លើង​​​​ឆេះ​​ផង​ដែរ​។ អ្នក​រស់​នៅ​ក្នុង​អគារ​ព្យាយាម​​បាញ់​ពន្លត់​ភ្លើង​នឹង​បំពង់​ផ្សែង​​ដែរ​ ប៉ុន្តែ​ជា​ការ​​ឥត​ប្រយោជន៍​​។ កាល​នោះ​គេ​មិន​បាន​ស្ដាប់​ឮ​សំឡេង​មនុស្ស​ស្រែក​ហៅ​ឱ្យ​​គេ​​ជួយ​​ពី​ក្នុង​​អគារ​ដែល​ឆេះ​នៅ​ក្នុង​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​នោះ​ទាល់​តែ​សោះ​។

ក្រោយ​មក​ គេ​ឃើញភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​បញ្ជូន​ឡាន​ទឹក​ជា​ច្រើន​គ្រឿង​អម​ដោយ​នគរបាល និង​ទាហាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​​​។ ប៉ុន្តែ​ពួក​គេ​​ជួប​នឹង​ឧប​សគ្គ​ខ្លះ​ៗ​​ដោយ​សារ​ច្រក​ឌឿង​ហែម​នោះ​មាន​ចន្លោះ​តូច​ពេក​ត្រឹម​តែ​២​ម៉ែត្រ​ ហើយ​មាន​ចម្ងាយ​រហូត​ដល់​២០០​ម៉ែត្រ​ពី​ផ្លូវ​ធំ​។ ដូច្នេះ ទោះ​បី​ពួក​គេ​ចង់​បាញ់​ទឹក​ចេញ​ពី​ផ្លូវ​ធំ​ក៏​បាញ់​​មិន​​ដល់​។​ ​ពួក​គេ​ចង់​​បើក​ឡាន​ចូល​ទៅ​កៀក​នឹង​អគារ​ដែល​ឆេះ​​​ក៏​មិន​កើត​។ ដូច្នេះ គេ​ត្រូវ​តែ​បន្លាយ​ទុយោ​ទឹក​ឱ្យ​វែង​ទើប​អាច​បាញ់​ពន្លត់​ភ្លើង​នេះ​បាន​។​

សាក្សី​និយាយ​ថា​គិត​ត្រឹម​ពេល​ដែល​ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​ គេ​ឃើញ​ថា​កង់ និង​ម៉ូតូ​ដែល​ចត​នៅ​​ទី​ធ្លា​ក្រោម​អគារ​នោះ​បាន​ឆេះ​ម៉ដ្ឋ​អស់​ទៅ​ហើយ​។ សូម្បី​តែ​ធ្នឹម​ និង​ដំបូល​រោង​ផ្ញើ​កង់​-ម៉ូតូ​ក៏​បាក់​រលំ​ផង​ដែរ​។ អគារ​នេះ​គ្រប់​ជាន់​ឃើញ​តែ​ផ្សែង​ដ៏​ខ្មៅ​ងងឹត​ហ៊ុម​ព័ទ្ធ​ពី​គ្រប់​​ជ្រុង​។ នៅ​ខាង​ក្រៅ​អគារ​ គេ​ឃើញ​ឡាន​​​ទឹក និងឡាន​ពេទ្យ​​​ឈរ​ចាំ​​យ៉ាង​ត្រៀប​ត្រា​​។​

រហូត​ដល់​ម៉ោង​១:០៥​រំលង​អធ្រាត្រ​ទើប​ក្រុម​អ្នក​ជួយ​សង្គ្រោះ​អាច​វាយ​ទ្វារ​-​បង្អួច​​​ចូល​ទៅ​ខាង​ក្នុង​ និង​​ជួយ​សង្គ្រោះ​បាន​មនុស្ស​៧​នាក់​។ ​ភ្លើង​​រលត់​ទៅ​វិញ​ទាំង​ស្រុងនៅ​ម៉ោង​១:៣០រំលង​អធ្រាត្រ​​។ គិត​ត្រឹម​ម៉ោង​៣:៣០​ទៀប​ភ្លឺ​គេ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ជា​បណ្ដើរ​ៗ​ដែល​ស្លាប់​នៅ​ក្នុង​អគារ​។ គេ​បាន​​ដឹក​ជញ្ជូន​សាក​សពទាំង​នោះ​​ចេញ​មក​ខាង​ក្រៅ​ និង​វេច​ខ្ចប់​នៅ​ក្នុង​ថង់​ផ្លាស្ទិច​។ រហូត​មក​ដល់​ពេល​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ស្វែង​រក​ជន​រង​គ្រោះ​ដទៃ​។ ​អាជ្ញាធរ​អះ​អាង​ថា​ជា​លទ្ធផល​ គេ​រក​ឃើញ​សាក​សព​​ចំនួន​​១៤​នាក់​។ ក្រៅ​ពី​នេះ មនុស្ស​បី​នាក់​ទៀត​រង​របួស​ និង​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ