ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សេដ្ឋា​ត្រៀម​ការ​ពារ​ខ្លួន​ទល់​នឹង​ការ​ដក​តំណែង​តាម​ផ្លូវ​តុលាការ

3 អាទិត្យ មុន

ទី​ក្រុង​បាងកក​៖ នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​សេដ្ឋា​ ថាក់​វិស៊ីន ប្រកាស​ថា​លោក​នឹង​ពិភាក្សា​ជា​មួយ​ក្រុម​អ្នក​ច្បាប់​ដើម្បី​ត្រៀម​ផ្ដល់​សក្ខី​កម្ម​នៅ​ក្នុង​តុលាការ​ធម្ម​នុញ្ញ។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​តុលាការ​​​ទទួល​យក​ញត្តិ​​​របស់​សមាជិក​ព្រឹទ្ធ​សភា​៤០​រូប​​ដែល​ស្នើ​សុំ​ដក​តំណែង​របស់​លោក​ពី​បទ​តែង​តាំង​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​មួយ​រូប​គឺ​លោក​ពិចិត្រ​ដែល​ពួក​គេ​យល់​ថា​គ្មាន​គុណ​វុឌ្ឍិ​គ្រប់​គ្រាន់​​​។ ​លោកពិចិត្រ​​​បាន​លា​លែង​ពី​តំណែង​​កាល​​ពី​ថ្ងៃ​អង្គារ​ដើម្បី​កុំ​ឱ្យ​លោក​សេដ្ឋា​មាន​បញ្ហា​ដោយ​​សារ​ខ្លួន​។​​ លោ​កសេដ្ឋា​បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​តតាំង​ក្ដី​នៅ​ក្នុង​តុលាការ​​​បន្ទាប់​ពី​​លោក​ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ធុរ​កិច្ច​ជន​ជាតិ​ជប៉ុន​នៅ​ទី​ក្រុង​តូក្យូ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រ​ហស្បតិ៍។ លោក​ថ្លែង​​​ថា​បន្ទាប់​ពី​បញ្ចប់​កិច្ច​ការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​រួច​ លោក​នឹង​ទាក់​ទង​ទៅ​ក្រុម​អ្នក​ច្បាប់​នៅ​ប្រទេស​ថៃ​​ដើម្បី​ពិគ្រោះ​គ្នា​​ថា​តើ​ត្រូវ​រៀប​ចំ​សារ​ណា​​បែប​ណា​ដើម្បី​ឡើង​ការ​ពារ​ខ្លួន​នៅ​ក្នុង​តុលាការ​ធម្ម​នុញ្ញ​។​…

ទី​ក្រុង​បាងកក​៖ នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​សេដ្ឋា​ ថាក់​វិស៊ីន ប្រកាស​ថា​លោក​នឹង​ពិភាក្សា​ជា​មួយ​ក្រុម​អ្នក​ច្បាប់​ដើម្បី​ត្រៀម​ផ្ដល់​សក្ខី​កម្ម​នៅ​ក្នុង​តុលាការ​ធម្ម​នុញ្ញ។ លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​តុលាការ​​​ទទួល​យក​ញត្តិ​​​របស់​សមាជិក​ព្រឹទ្ធ​សភា​៤០​រូប​​ដែល​ស្នើ​សុំ​ដក​តំណែង​របស់​លោក​ពី​បទ​តែង​តាំង​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​មួយ​រូប​គឺ​លោក​ពិចិត្រ​ដែល​ពួក​គេ​យល់​ថា​គ្មាន​គុណ​វុឌ្ឍិ​គ្រប់​គ្រាន់​​​។ ​លោកពិចិត្រ​​​បាន​លា​លែង​ពី​តំណែង​​កាល​​ពី​ថ្ងៃ​អង្គារ​ដើម្បី​កុំ​ឱ្យ​លោក​សេដ្ឋា​មាន​បញ្ហា​ដោយ​​សារ​ខ្លួន​។​​

លោ​កសេដ្ឋា​បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​តតាំង​ក្ដី​នៅ​ក្នុង​តុលាការ​​​បន្ទាប់​ពី​​លោក​ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ធុរ​កិច្ច​ជន​ជាតិ​ជប៉ុន​នៅ​ទី​ក្រុង​តូក្យូ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រ​ហស្បតិ៍។ លោក​ថ្លែង​​​ថា​បន្ទាប់​ពី​បញ្ចប់​កិច្ច​ការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​រួច​ លោក​នឹង​ទាក់​ទង​ទៅ​ក្រុម​អ្នក​ច្បាប់​នៅ​ប្រទេស​ថៃ​​ដើម្បី​ពិគ្រោះ​គ្នា​​ថា​តើ​ត្រូវ​រៀប​ចំ​សារ​ណា​​បែប​ណា​ដើម្បី​ឡើង​ការ​ពារ​ខ្លួន​នៅ​ក្នុង​តុលាការ​ធម្ម​នុញ្ញ​។​

លោក​​យល់​ថា​វា​ជា​រឿង​ធម្ម​តា​​ដែល​អ្នក​នយោបាយប្រឈម​នឹង​ការ​ពិនិត្យ​ពិច័យ​ផ្នែក​ផ្លូវ​ច្បាប់​។ កាល​ណា​សភា ឬ​​តុលា​ការ​មាន​ចម្ងល់​អ្វី​១​​ត្រូវ​ចោទ​សួរ រដ្ឋាភិបាល​ត្រូវ​តែ​​​ឆ្លើយ​បំភ្លឺ​។ ប៉ុន្តែ​មែន​ទែន​ទៅ​លើក​នេះ​មិន​មែន​ពាក់​ព័ន្ធ​នឹង​ការ​ហៅ​ទៅ​សួរ​ធម្ម​តា​ដូច​នៅ​ក្នុង​សភាទេ​។​ ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​​តំណែង​របស់​លោក​​ដែល​អាច​នឹង​របូត​ពី​ដៃ​ ឬ​អាច​នឹង​រក្សា​គង់​វង្ស​ជា​បន្ត​ទៀត​​។​

ក៏​ប៉ុន្តែ​ លោក​សេដ្ឋា​​មាន​ទំនុក​ចិត្ត​​ថា​លោក​អាច​ផ្ដល់​សេចក្ដី​ពន្យល់​អំពី​គោល​ជំហរ​របស់​លោក​តប​ទៅ​នឹង​ការ​ដាក់​ញត្តិ​តវ៉ា​នេះ​។ ចំពោះ​សំណួរ​ថា​តើ​លោក​មាន​មន្ទិល​​សង្ស័យ​ដែរ​ឬ​​ទេ​ថា​សមាជិក​ព្រឹទ្ធ​សភា​ទាំង​​​នោះ​​​មាន​បំណង​នយោបាយ​អ្វី​នៅ​ពី​ក្រោយ​រឿង​នេះ​​? លោក​​យល់​ថា​ពួក​គេ​គ្រាន់​តែ​ចង់​ធ្វើ​​​ការ​​ងារ​​ជា​សមាជិក​​សភា​ចាំ​ផ្ទះ​​​ផុត​អាណត្តិ​តាំង​​​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា​។​

លោក​មិន​ចង់​កាច់​ចូល​ទៅជ្រុង​នយោ​បាយ​ទេ​ ហើយ​ក៏​មិន​ចាត់​ទុក​ថា​នេះ​ជា​ការ​កាច់​កុង​គ្នា​ផ្នែក​នយោបាយ​ដែរ​។ លោក​ជឿ​ជាក់​ថា​មនុស្ស​គ្រប់​រូប​ទាំង​គេ​ទាំង​យើង​ចង់​ឱ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ ហើយ​ចង់​ឃើញ​រដ្ឋា​ភិបាល​ដឹក​នាំ​ជាតិ​បាន​ល្អ​​​។ ​គួរ​កត់​សម្គាល់​ថា​នៅ​ក្នុង​ញត្តិ​​នេះ​​ សមាជិក​ព្រឹទ្ធ​សភា​ទាំង​៤០​រូប​​​ស្នើ​សុំ​ឱ្យ​តុលាការ​ធម្ម​នុញ្ញ​ពិនិត្យ​មើល​ទៅ​លើ​ទិដ្ឋា​ភាព​ច្បាប់​ដើម្បី​កំណត់​ថា​តើ​ការ​ដែល​លោក​សេដ្ឋា​តែង​តាំង​លោក​ពិចិត្រ​ជា​រដ្ឋ​មន្ត្រី​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​នោះ​ជា​ការ​ខុស​ច្បាប់​ដែរ​ឬ​ទេ​។

តប​តាម​សំណើ​នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ចៅ​ក្រម​បាន​បោះ​ឆ្នោត​ដោយ​​​សំឡេង​គាំទ្រ​៥​ទល់​នឹង​៤​ដើម្បី​ព្យួរ​តំណែង​លោក​សេដ្ឋា​​ និងរង់​ចាំ​​​សេចក្ដី​សម្រេច​ជា​​ស្ថាពរ​។ តុលាការ​ទុក​ពេល​ឱ្យ​លោក​សេដ្ឋា​១៥​ថ្ងៃ​​ដើម្បី​រៀប​ចំ​សារ​ណា​ និង​ឡើង​ការ​ពារ​ខ្លួន​។ បើ​តុលាការ​រក​ឃើញ​ថា​លោក​សេដ្ឋា​ពិត​ជា​មាន​កំហុស​ដូច​ការ​ដាក់​ញត្តិ​ស្ដី​បន្ទោស​នេះ​មែន មាន​ន័យ​ថា​តំណែង​នា​យក​រដ្ឋ​មន្ត្រី​របស់​លោក​នឹង​ត្រូវ​អស់​ត្រឹម​ហ្នឹង​ហើយ​។​ នៅ​ក្នុង​លក្ខ​ខណ្ឌ​នៃ​ការ​តែង​តាំង​គណៈ​រដ្ឋ​មន្ត្រី​មាន​មាត្រា​មួយ​ចែង​ថា​បេក្ខ​ជន​នី​មួយ​ៗ​ត្រូវ​តែ​មាន​បូរណ​ភាព​បុគ្គល​គ្រប់​គ្រាន់។ អ្នក​ដែល​គ្មាន​គុណ​វុឌ្ឍិ​គ្រប់​គ្រាន់​មិន​អាច​ឈរ​ឈ្មោះ​បាន​ឡើយ​។

លោក​ពិចិត្រ​​មាន​អាជីព​ជា​មេ​ធាវី​ឡើង​ការ​ពារ​ក្ដី​ឱ្យ​លោក​ស្រី​យីងឡាក់ និង​លោក​​ថាក់​ស៊ីន​។ លោក​ធ្លាប់​ជាប់​ពន្ធ​នា​គារ​៦​ខែ​កាល​ពី​ឆ្នាំ​២០០៨​ពី​បទ​ប៉ុន​ប៉ង​ផ្ដល់​ប្រាក់​សំណូក​២​លាន​បាត​ ឬ​ស្មើ​នឹង​ជាង​៥​ម៉ឺន​ដុល្លារ​​ទៅ​ឱ្យ​មន្ត្រី​តុលាការ​។ កាល​នោះ លោក​កំពុង​ការ​ពារ​ក្ដី​ឱ្យ​លោក​ថាក់​ស៊ីន​នៅ​ក្នុង​សំណុំ​រឿង​ទំនាស់​ផល​ប្រយោជន៍។ លោក​ពិចិត្រ​ទើប​តែ​កាន់​តំណែង​​​នេះ​បាន​២៣​ថ្ងៃ​​​​ប៉ុណ្ណោះ​ក៏​បង្ខំ​​​ចិត្ត​​លាលែង​ពី​តំណែង​ដើម្បី​កុំ​ឱ្យ​លោក​សេដ្ឋា​​ជំពាក់​ជំពិន និង​អស់​តំណែង​ដោយ​សារ​តែ​លោក៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ