ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូងចុះ​ពិនិត្យ​មើល​ប្រព័ន្ធ​សុវត្ថិ​ភាព​ក្រោយ​ការ​ឆេះ​រោង​ចក្រ​ស្លា.ប់​កម្ម​ករ​២២​នាក់

3 ខែ មុន

ថ្ងៃ​នេះ​ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​​ចេញ​បញ្ជា​ឱ្យ​​​ស្ថាប័ន​ពាក់​ព័ន្ធ​ចុះ​ធ្វើ​អធិការ​កិច្ច​នៅ​តាម​ទី​តាំង​រោង​ចក្រ​-​សហ​គ្រាស​នានា​ដើម្បី​ចង់​ដឹង​ថា​តើ​ទីតាំង​ទាំង​នោះ​មាន​សុវត្ថិ​ភាព​គ្រប់​គ្រាន់​ដែរ​ឬ​ទេ​​។ ជា​ពិសេស អាជ្ញាធរ​ត្រូវ​ពិនិត្យ​តាម​ដាន​បញ្ហា​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​។ នេះ​ជា​វិធាន​ការ​ដែល​ធ្វើ​ឡើង​​​ក្រោយ​​ហេតុ​ការណ៍​ឆេះ​រោង​ចក្រ​ផលិត​ថ្ម​វិទ្យុ​តូច​ៗ​​ដែល​បណ្ដាល​​ឱ្យ​​ស្លាប់​មនុស្ស​​យ៉ាង​តិច​២២​នាក់​។​​ ​កាល​ពីព្រឹក​មិញ មន្ត្រី​​​មក​ពី​​ការិយាល័យ​កោសល្យ​វិច័យ​ជាតិ​, សមត្ថ​កិច្ច​​ និង​ការិយាល័យ​ពន្លត់​អគ្គិភ័យ​បាន​ទៅ​​ពិនិត្យ​មើល​​ទិដ្ឋ​ភាព​​​​នៅ​ក្នុង​រោង​ចក្រ​​។ ក្រោយ​ពេល​​ឆេះ​​ឃ្លាំង​ដាក់ថ្ម​​វិទ្យុ​ចំនួន​​៣៥០០០​គ្រាប់​នោះ​ធ្វើ​ឱ្យ​មាន​​ផ្សែង​ពុល​យ៉ាង​ខ្លាំង​។…

ថ្ងៃ​នេះ​ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​​ចេញ​បញ្ជា​ឱ្យ​​​ស្ថាប័ន​ពាក់​ព័ន្ធ​ចុះ​ធ្វើ​អធិការ​កិច្ច​នៅ​តាម​ទី​តាំង​រោង​ចក្រ​-​សហ​គ្រាស​នានា​ដើម្បី​ចង់​ដឹង​ថា​តើ​ទីតាំង​ទាំង​នោះ​មាន​សុវត្ថិ​ភាព​គ្រប់​គ្រាន់​ដែរ​ឬ​ទេ​​។ ជា​ពិសេស អាជ្ញាធរ​ត្រូវ​ពិនិត្យ​តាម​ដាន​បញ្ហា​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​។ នេះ​ជា​វិធាន​ការ​ដែល​ធ្វើ​ឡើង​​​ក្រោយ​​ហេតុ​ការណ៍​ឆេះ​រោង​ចក្រ​ផលិត​ថ្ម​វិទ្យុ​តូច​ៗ​​ដែល​បណ្ដាល​​ឱ្យ​​ស្លាប់​មនុស្ស​​យ៉ាង​តិច​២២​នាក់​។​​

​កាល​ពីព្រឹក​មិញ មន្ត្រី​​​មក​ពី​​ការិយាល័យ​កោសល្យ​វិច័យ​ជាតិ​, សមត្ថ​កិច្ច​​ និង​ការិយាល័យ​ពន្លត់​អគ្គិភ័យ​បាន​ទៅ​​ពិនិត្យ​មើល​​ទិដ្ឋ​ភាព​​​​នៅ​ក្នុង​រោង​ចក្រ​​។ ក្រោយ​ពេល​​ឆេះ​​ឃ្លាំង​ដាក់ថ្ម​​វិទ្យុ​ចំនួន​​៣៥០០០​គ្រាប់​នោះ​ធ្វើ​ឱ្យ​មាន​​ផ្សែង​ពុល​យ៉ាង​ខ្លាំង​។ គេ​គិត​ថា​​គ្រាន់​តែ​ឆេះ​ភ្លាម កម្ម​ករ​​នៅ​ក្នុង​រោង​ចក្រ​នោះ​​ចាប់​ផ្ដើម​ពុល​សន្លប់​ព្រូសៗ​ និង​ស្លាប់​ភ្លាម​ៗ​ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​។​ នេះ​បើ​តាម​ការ​សន្និ​ដ្ឋាន​របស់​មន្ត្រី​ទទួល​បន្ទុក​ខាង​ពន្លត់​អគ្គិភ័យ​។

នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​​​ស្នើ​សុំ​ទៅ​ក្រសួង​ការ​ងារ និង​ឧស្សាហ​កម្ម​ និង​ទី​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ​ចុះ​ពិនិត្យ​មើល​​ប្រព័ន្ធ​​​សុ​វត្ថិ​ភាព​នៅតាម​រោង​ចក្រ​ទូទាំង​​ផ្ទៃ​ប្រទេស​​។ បើ​ពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​កើត​ឡើង​ ត្រូវ​ចាត់​វិធាន​ការ​ឆ្លើយ​តប​ភ្លាម​ៗ​​។ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​២២​នាក់​នោះ ជន​ជាតិ​ចិន​មាន​១៧​នាក់​ និង​ឡាវ​ម្នាក់​​​។ ពួក​គេជា​បុគ្គលិក​ជាប់​កិច្ច​សន្យា​រយៈ​ពេល​ខ្លី​ៗ​ និង​​ធ្វើ​ការ​​​ផ្នែក​វេច​ខ្ចប់​។ សមត្ថ​កិច្ច​កំពុង​ស្វែង​រក​​អ្នក​បាត់​ខ្លួន​ម្នាក់​​ មិន​ដឹង​ថា​គាត់​ស្លាប់​ ឬ​រស់​នៅ​ឡើយ​ទេ។

គេ​ឃើញ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ដែល​មាន​បណ្ដើរ​ឆ្កែ​សម្រាប់​​ហិត​ក្លិន​ទៅ​ជា​មួយ​ផង​បាន​ដើរ​កកូរ​កកាយ​កាត់​ខ្មោច​អគារ​ដែល​ឆេះ​នេះ​។ ​នៅ​ទី​បំផុត សមត្ថ​កិច្ច​រក​ឃើញ​សាក​សព​មនុស្ស​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​ឡើង​ខ្លោច​មើល​លែង​ស្គាល់​។ ដូច្នេះ គេ​កំពុង​ផ្ទៀង​ផ្ទាត់​ឌី​អឹន​អេ (DNA) ដើម្បី​​កំណត់​អត្ត​សញ្ញាណ​។ ក្រុ​មហ៊ុន​ផលិត​ថ្ម​អារីសែល​របស់​កូរ៉េ​ខាង​ត្បូង​នេះ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០២០​ ហើយ​ផលិត​ថ្ម​សម្រាប់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ និង​វិទ្យុ​ទាក់​ទង​។

ក្រសួង​ការ​ងារ​កំពុង​ស៊ើប​អង្កេត​​ចង់​ដឹង​ថា​តើ​ក្រុម​ហ៊ុន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​វិធាន​ការ​ធានា​សុវត្ថិ​ភាព​​ដែរ​ឬ​ទេ​ និង​បាន​​​បណ្ដុះ​បណ្ដាល​​វិធី​ការ​ពារ​ខ្លួន​សម្រាប់​កម្ម​ករ​បរទេស​ដែរ​ឬ​ទេ​។ បើ​​អាជ្ញាធរ​ស៊ើប​ឃើញ​ថា​ក្រុម​ហ៊ុន​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​តាម​បទ​បញ្ញត្តិ​នៃ​ច្បាប់​ការ​ងារ​ទេ​ ម្ចាស់​ក្រុម​ហ៊ុន​ត្រូវ​ឡើង​តុលាការ​ដើម្បី​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្ម​ទណ្ឌ​នៅ​ចំពោះ​មុខ​ច្បាប់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ