ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ហាម​មិន​ឱ្យ​មានការ​ដើរ​កំសាន្ត​ជា​ក្រុម​​(Tour)នៅ​ក្រៅប្រទេស ព្រោះ​តែ​កូ​វី​ដ

4 ឆ្នាំ មុន

ចិន​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា អាជ្ញាធរ​ចិន​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​បន្ត​ផ្អាក​ដំណើរ​ទេសចរណ៍​ជា​ក្រុម​នៅ​ក្រៅប្រទេស និង​ហាមឃាត់​ភ្នាក់ងារទេសចរណ៍​ពី​ការ​អនុញ្ញាត​ឱ្យ​មានដំណើរ​កម្សាន្ត​ក្នុង​ប្រទេស ដោយសារ​តែ​ហានិភ័យ​នៃ​ការ​កើត​ឡើងជា​ថ្មី​នៃ​ករណី​ជំងឺ​កូ​វី​ដ​នៅ​រដូវរងារ​នេះ​។ ក្រសួង​វប្បធម៌​និង​ទេសចរណ៍​នៃ​ប្រទេស បាន​ធ្វើការ​ប្រកាស​នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​។…

ចិន​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា អាជ្ញាធរ​ចិន​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​បន្ត​ផ្អាក​ដំណើរ​ទេសចរណ៍​ជា​ក្រុម​នៅ​ក្រៅប្រទេស និង​ហាមឃាត់​ភ្នាក់ងារទេសចរណ៍​ពី​ការ​អនុញ្ញាត​ឱ្យ​មានដំណើរ​កម្សាន្ត​ក្នុង​ប្រទេស ដោយសារ​តែ​ហានិភ័យ​នៃ​ការ​កើត​ឡើងជា​ថ្មី​នៃ​ករណី​ជំងឺ​កូ​វី​ដ​នៅ​រដូវរងារ​នេះ​។

China's travel ban hits Thai tourism industry hard

ក្រសួង​វប្បធម៌​និង​ទេសចរណ៍​នៃ​ប្រទេស បាន​ធ្វើការ​ប្រកាស​នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​។

Coronavirus: Can Indonesians stay calm and cool? - Opinion - The Jakarta  Post

ប្រទេស​ចិន បាន​ផ្អាក​ដំណើរ​ទេសចរណ៍​ក្នុងស្រុក​និង​ក្រៅប្រទេស​ជា​លើក​ដំបូង នៅ​ក្នុង​ខែមករា ដែល​ជា​ផ្នែក​មួយ​នៃ​វិធាន​ការណ៍​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស ដែល​បាន​លេច​ចេញ​ជា​លើក​ដំបូង​នៅ​កណ្តាល​ទីក្រុង Wuhan ។ ទោះ​យ៉ាងណា​ចាប់តាំងពី​ខែកក្កដា គេ​បាន​អនុញ្ញាត​ឱ្យ​ដំណើរ​ទេសចរណ៍​ក្នុងស្រុក​ចាប់ផ្តើម​ឡើង​វិញ ចំ​ពេល​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ចំនួន​ករណី​ថ្មី​។

ការ​ដាក់​បំរាម​របស់​ខ្លួន​លើ​ដំណើរ​ទេសចរណ៍​ជា​ក្រុម​នៅ​ក្រៅប្រទេស បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ក្នុង​ប្រទេស ដូច​ជា​ថៃ​ដែល​បាន​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ភ្ញៀវ​ទេសចរ​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ