ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​វេជ្ជបណ្ឌិត​ថៃ​ម្នាក់​ត្រូវ​បាន​គេ​បណ្តេញ​ចេញ ព្រោះតែ​​​គាំទ្រ​​បាតុករ​

4 ឆ្នាំ មុន

ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​បាងកក​ម្នាក់​ត្រូវ​បាន​បណ្តេញ​​ចេញពី​ការងារ ដោយសារ​តែ​ចុះហត្ថលេខា​លើ​ញត្តិ​ស្នើ​សុំ​អាជ្ញាធរ​មិន​ឱ្យ​ប្រើ​អំពើ​ហិ​ង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ​។ លោកស្រី​វេជ្ជបណ្ឌិត​ម្នាក់ នៅ​មន្ទីរពេទ្យ…

ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​បាងកក​ម្នាក់​ត្រូវ​បាន​បណ្តេញ​​ចេញពី​ការងារ ដោយសារ​តែ​ចុះហត្ថលេខា​លើ​ញត្តិ​ស្នើ​សុំ​អាជ្ញាធរ​មិន​ឱ្យ​ប្រើ​អំពើ​ហិ​ង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ​។

លោកស្រី​វេជ្ជបណ្ឌិត​ម្នាក់ នៅ​មន្ទីរពេទ្យ Mongkutwattana ក្នុងស្រុក Lak Si ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​នាយក​មន្ទីរពេទ្យ​ឧត្តមសេនីយ៍ Rianthong Nanna ពី​បទ​ចូលរួម​ជាមួយ​វេជ្ជបណ្ឌិត​ចំនួន ៣៨៦​នាក់​ផ្សេង​ទៀត ក្នុង​ការ​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មួយ ដែល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​និង​អាជ្ញាធរ កុំ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ​ដែល​គាំទ្រ​លទ្ធិ​ប្រជា​ធិ​បតេយ្យ​។

Doctor sacked for opposing govt's dispersal of protesters

ឧត្តមសេនីយ៍ទោ Rianthong ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​រាជា​និយម​ខ្ពង់ខ្ពស់​កាលពី​ថ្ងៃ​អាទិត្យ បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ថា ​លោក​បាន​បណ្តេញ​លោក​វេជ្ជបណ្ឌិត Jarosdao Rimphanitchayakit ពីមុខ​តំណែង​របស់​លោកស្រី ដែល​ជា​វេជ្ជបណ្ឌិត​នៅ​មន្ទីរ​ពេទ្យ Mongkutwattana មាន​ប្រសិទ្ធភាព​ចាប់ពី​ម៉ោង ១១​និង​១៩​នាទី យប់​ថ្ងៃ​សៅរ៍​។

លោក​បាន​និយាយ​ថា លោក​វេជ្ជបណ្ឌិត Jarosdao ត្រូវ​បាន​បណ្តេញចេញ​ដោយសារ​តែ​មន្ទីរ​ពេទ្យ​មាន​គោលការណ៍​ច្បាស់លាស់ មិន​ឱ្យ​មាន​នរណា​ម្នាក់​ប្រឆាំង​នឹង​រាជា​និយម​។

Thai police fire water cannon at Bangkok protesters | Thailand | Al Jazeera

នាយក​មន្ទីរពេទ្យ​បាន​សរសេរ​ថា ក្រុម​អ្នក​តវ៉ា​បាន​អាក់អន់​ចិត្តនឹង​របប​រាជា​និយម ហើយ​ការ​បាញ់​​ទឹក​ដើម្បី​បំបែកពួក​គេ​មិនមែន​ជា​អំពើ​ហិ​ង្សា​ទេ​។ លោក​បាន​និយាយ​ថា អាជ្ញាធរ​បាន​ចាត់​វិធានការ​ជា​ជំហាន​ៗ ដើម្បី​បំបែក​ការ​ធ្វើ​បាតុកម្ម ហើយ​មិន​បាន​ប្រើ​កម្លាំង​មិន​សម​ហេតុផល​ទេ​។

Thailand: Police use water cannon against protesters in Bangkok as PM  refuses to quit | World News | Sky News

កាលពី​ថ្ងៃអាទិត្យ​វេជ្ជបណ្ឌិត Jarosdao បាន​សរសេរ​សារ​លាគ្នា​ទៅ​កាន់​អ្នកជម្ងឺ​របស់​លោកស្រី នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ bangkokpost

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ