កំណាព្យ (តើដាក់បទអ្វីជួយប្រាប់ខ្ញុំផង) បទពាក្យ៨ទំនើប ដោយ លីម ចំរើន
១. គួរដាក់បទអ្វីជួយប្រាប់ខ្ញុំផង? ខ្ញុំកើតសៅហ្មងកើតទុក្ខមា្នក់ឯង
ព្រោះឃើញអ្នកខ្លះគេប្រឹងតាក់តែង ដូចហាក់កំប្លែងឬឃើញក្បួនថ្មី។
១. គួរដាក់បទអ្វីជួយប្រាប់ខ្ញុំផង? ខ្ញុំកើតសៅហ្មងកើតទុក្ខមា្នក់ឯង
ព្រោះឃើញអ្នកខ្លះគេប្រឹងតាក់តែង ដូចហាក់កំប្លែងឬឃើញក្បួនថ្មី។
១. គួរដាក់បទអ្វីជួយប្រាប់ខ្ញុំផង? ខ្ញុំកើតសៅហ្មងកើតទុក្ខមា្នក់ឯង
ព្រោះឃើញអ្នកខ្លះគេប្រឹងតាក់តែង ដូចហាក់កំប្លែងឬឃើញក្បួនថ្មី។
២. តើគាត់ច្រឡំឬមួយយ៉ាងណា? ទើបនាំគ្នាថាបទពាក្យប្រាំបី
ដោយខុសក្បួនដើមចាប់ចួនអត្ថន័យ ទាំងប្រុសទាំងស្រីចាប់ចួនព្យាង្គបួន។
៣. ខ្ញុំនិយាយនេះឥតហ៊ានអួតទេ តែខ្ញុំសរសេរអាងលើច្បាប់ក្បួន
បទពាក្យប្រាំបីមិនចួនព្យាង្គបួន តែចាប់ចុងចួនព្យាង្គបីឬប្រាំ។
៤. បើមិនជឿចិត្ដអាចជួយពិនិត្យ បើកក្បួនជួយគិតសូមកុំបីសាំ
តើចួនព្យាង្គបួន .ព្យាង្គបីឬប្រាំ? បើតាមខ្ញុំចាំព្យាង្គប្រាំឬបី។
៥. មិនមែនចួននិងព្យាង្គទីបួនឡើយ ខ្ញុំបាទសូមឆ្លើយបទពាក្យប្រាំបី
តែចួនព្យាង្គទីប្រាំឬទីបី ទើបសមត្រូវន័យពាក្យប្រាំបីហើយ។
៦. មានដែលប្រាំបីចួននិងព្យាង្គបួន តែមិនមែនក្បួនពាក្យប្រាំបីឡើយ
គឺបទបថ្យាវត្ដមានយូរហើយ តែខ្ញុំសូមឆ្លើយចួនឆ្លងខុសគ្នា។
៧. នេះជារឿងពិតឋិតក្នុងអារម្មណ៍ ដែលខ្ញុំក្រៀមក្រំឈឺចាប់គ្រប់គ្រា
មិនដឹងថ្ងៃណាបានឯកភាពគ្នា សរសេរកាព្យាដាក់ឈ្មោះត្រូវបទ។
៨. សំរាប់រូបខ្ញុំចិត្ដធំដាក់ឈ្មោះ ថាឆ្លាតដូចងោះសរសេរហើយកត់
បទពាក្យ៨ទំនើបប្រាកដ ខ្លាចច្រឡំបទខុសភ្លាត់ក្បួនដើម។
៩. សូមអស់រៀមច្បងកុំសៅហ្មងអី ព្រោះខ្ញុំក្មេងខ្ចីលើកពាក្យមិនឆ្នើម
លើសលោះខ្ពស់ទាបដោយការចាប់ផ្តើម អាងលើក្បួនដើមដែលខ្ញុំធ្លាប់អាន។
១០. បើពិតខ្ញុំស្តីនិយាយត្រឹមត្រូវ សូមជួយកែទៅឱ្យតាមលំអាន
ក្បួនពាក្យ៨តាំងពីបុរាណ ថែទាំឱ្យបានកុំបំភ្លេចអី។
នៅស្ទឹងត្រែងៈអង្គារ ទី១៦ ខែមីនា ឆ្នាំ២០១០ (២៣:១៥ នាទីយប់)
តែងដោយៈលោក លីម ចំរើន ទូរស័ព្ទលេខៈ០១២ ៥១ ៩១ ៣៧ / ០១១ ៣៧ ៨១ ៧១
Email:limchamroeun@yahoo.com
ចែករំលែកព័តមាននេះ