ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឈើ​មាន​អាយុកាល​២៥​ឆ្នាំ ត្រូវ​ទឹក​ហូរ​បុក​ខ្លាំង​ដាច់​បាក់​ចូល​ស្ទឹង​ព្រះ​ពន្លា

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ពានឈើ​ឆ្លងស្ទឹង​ដែល​មាន​អាយុកាល​២៥​ឆ្នាំ ត្រូវ​ទឹកជំនន់​ហូរ​បុក​ដាច់​បាក់​ចូល​ស្ទឹង​ព្រះ​ពន្លា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​-​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។ បើ​តាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា…

ខេត្តបន្ទាយមានជ័យ ៖ ស្ពានឈើ​ឆ្លងស្ទឹង​ដែល​មាន​អាយុកាល​២៥​ឆ្នាំ ត្រូវ​ទឹកជំនន់​ហូរ​បុក​ដាច់​បាក់​ចូល​ស្ទឹង​ព្រះ​ពន្លា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​-​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ទឹក​ឡើង និង​ហូរ​ខ្លាំង បាន​បណ្តាល​ស្ពានឈើ​ឆ្លងស្ទឹង​ព្រះ​ពន្លា បាក់​ចូល​ស្ទឹង​មាន​ប្រវែង​ជិត​១០០​ម៉ែត្រ ហើយ​ស្ពាន​នេះ​មាន​អាយុកាល​២៥​ឆ្នាំ​មក​ហើយ ហើយ​ក៏​ជា​ស្ពានឈើ​ដែល​ប្រជាពលរដ្ឋ​ឆ្លងកាត់​ដឹក​អាស្រ័យ​ផល​ផ្សេង​ៗ​ផង​ដែរ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ស្ពានឈើ​ឆ្លងស្ទឹង​ព្រះ​ពន្លា ដែល​ដាច់​បាក់​ចូល​ស្ទឹង​នេះ គឺជា​ស្ពាន​ឈើ​ចាស់​ដែល​គ្មាន​ដំបូល ហើយ​ស្ពាន​នេះ​ចាស់​ទ្រុឌទ្រោម​ផង ព្រោះតែ​ស្ពាន​នេះ​ត្រូវ​បាន​កសាង​​ឡើង​នៅ​ឆ្នាំ​១៩៩៥ រហូត​ដល់​ចុងឆ្នាំ​នេះ ស្ថានភាព​ស្ពានឈើ​មាន​អាយុកាល​ជា​ច្រើន​ឆ្នាំ ហើយ​មាន​សភាព​ទ្រុឌទ្រោម ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ប្រឈម​នឹង​គ្រោះថ្នាក់ ហើយ​ត្រូវ​អាជ្ញា​ធរ​ក្រុង​សិរី​សោភ័ណ បញ្ជា​ឱ្យ​វ៉ៃ​ឈើ​ខ្វែង​បិទ​បញ្ឈប់​ការ​ឆ្លងកាត់​តែ​ម្តង​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ដោយ​មាន​ស្ពានថ្ម​សម្រាប់​ឆ្លងកាត់​ដែល​ជា​អំណោយ​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ប្រជាពលរដ្ឋ​នៅ​ខាងកើត​ដងស្ទឹង​ព្រះ​ពន្លា​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​។ ក្រោយ​ពេល​ដែល​អាជ្ញា​ធរ​បិទ​ស្ពានឈើ​ចាស់​មិន​ឱ្យ​ឆ្លងកាត់ ហើយ​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ ទឹកជំនន់​បាន​ជន់​ឡើង និង​ហូរ​ខ្លាំង​ទៀត ទើប​ធ្វើ​ឱ្យ​ស្ពានឈើ​ចាស់​ដែល​មាន​អាយុកាល​២៥​ឆ្នាំ បណ្តាល​បាក់​ចូល​ស្ទឹង​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ