រាជធានីភ្នំពេញ ៖ កិច្ចបង្ក្រាបតាមរូបភាពភ្លៀងរលឹម នៅបន្តតែចាប់ខ្លួនក្រុមជនឧក្រិដ្ឋជួញដូរគ្រឿងញៀន ជាក់ស្តែងដូចជាមួយករណីនេះទៀត កាលពីវេលាម៉ោង៧ នឹង១៥ នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង (ទំនប់កប់ស្រូវ) តាមវិថីវិមានឈ្នះឈ្នះ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ចនគរបាលជំនាញការិយាល័យទី៥ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងមានការសម្របសម្រួលពីលោក សឿន មុនីរត្ន៍ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាបក្រុមជនឧក្រិដ្ឋដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនស្ត្រីដែលជនសង្ស័យ២នាក់ នឹងរឹបអូសថ្នាំញៀនបានជិត២គីឡូក្រាម ។
ជនសង្ស័យម្នាក់ឈ្មោះ ឈុត នីតា ភេទស្រី អាយុ៣២ឆ្នាំ និងម្នាក់ ឈ្មោះ ស៊ន សូលីណា ភេទស្រី អាយុ៣០ឆ្នាំ ។ វត្ថុតាងដែ លចាប់យកម្សៅសថ្លា សង្ស័យថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ស្មើនឹងជិត២គីឡូក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងទូរសព្ទ័ដៃ៣គ្រឿង ។
បើតាមលោឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនឲ្យដឹងថា នារី២នាក់ដែលជាឧក្រិដ្ឋជនគ្រឿងញៀនខាងលើនេះ គឺជាឈ្មួញកណ្តាលលើកពីក្រុមមួយយកទៅលក់ឲ្យក្រុមមួយសម្រាប់សេវាផ្គត់ផ្គង់ក្នុងស្រុក ។
ទោះជាយ៉ាងណាក្តី សមត្ថកិច្ចបាននិងកំពុងតាមក្រសោបក្រុមជនឧក្រិដ្ឋ ដែលជាបណ្តាញជួញដូរគ្រឿងញៀនទាំងអស់នោះ មិនឲ្យគេចផុតពីសំណាញ់ច្បាប់បានឡើយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ