ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចូល​ឆ្នាំ​ថ្មី​ក្រុង​ប៉ោយ​ប៉ែ​ត​បួងសួង​មុខ​លោក​យាយ​ម៉ៅ ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ស្ទះចរា​ចរណ៍

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២៩២៥ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើ​ពិធីបួងសួង​នៅ​ចំពោះ​មុខ​លោកយាយ​ម៉ៅ សុំ​សេចក្តីសុខ និង​សេចក្តីចម្រើន កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២៩២៥ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើ​ពិធីបួងសួង​នៅ​ចំពោះ​មុខ​លោកយាយ​ម៉ៅ សុំ​សេចក្តីសុខ និង​សេចក្តីចម្រើន កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុចដើម​ពោធិ៍​យាយ​ម៉ៅ ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្នុង​ឱកាស​ប្រារ​ព​ពិធីបួងសួង មាន​វត្តមាន​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ត្រីរាជការ កងកម្លាំង បាន​ចូលរួម ។

ក្នុង​ពិធី​នោះ លោក គាត ហ៊ុ​ល លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បាន​ប្រារ​ព​ធ្វើ​ពិធីបួងសួង​បែ​បន់​ចំពោះ​លោកយាយ​ម៉ៅ​នៅ​ដើម​ពោធិ៍​យាយ​ម៉ៅ ខណៈ​ឆ្នាំ​ចាស់​កន្លង​ផុត​ទៅ​ចូល​ឆ្នាំ​២០២៥ សុំ​បាន​សេចក្តីសុខ សេចក្តីចម្រើន ជូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ទទួល​បាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន សុំ​ជៀស​ឱ្យ​ផុត​រាល់​គ្រោះថ្នាក់​កើតឡើង​ទាំងឡាយ​ទាំងពួង ។

លោក​បាន​សុំ​ឱ្យ​ឆ្នាំ​២០២៥​នេះ ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​នាវា​កម្ពុជា​ឈាន​ទៅ​រក​ការ​អភិវឌ្ឍន៍ និង​រីក​ចម្រើន​គ្រប់​វិស័យ និង​មាតុភូមិ​កម្ពុជា​បាន​សុខ​សន្តិភាព ។ ក្នុង​ពិធីបួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ពី​លោកយាយ​ម៉ៅ បាន​រៀបចំ​ពិធី​រាប់​បាត​ដល់​ព្រះសង្ឃ ដែល​និមន្ត​ក្នុង​កម្មវិធី​ជា​ច្រើន​អង្គ ។

គួរ​រំលឹក​ថា ដើម​ពោធិ៍​យាយ​ម៉ៅ​ជាប់​ផ្លូវជាតិ​លេខ​៥ គឺ​បាន​ចាត់ទុកជា​បារមី​ស័ក្តិសិទ្ធិ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មាន​ជំនឿ​នៅ​ពេល​ឆ្លងកាត់ តែង​ឈប់​ទិញ​ផ្កា ធូប ទៀន ចេក ដូង​ថ្វាយ​ពេល​ឆ្ក​ង​កាត់​មិន​ដែល​រំលង​ឡើយ ។

មានការ​កត់សម្គាល​ដែរ​ថា ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០២៥​នេះ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ជាប់​ជាយ​ដែន​ថៃ ការ​រៀប​ភ្លើងពណ៌​តាម​ដងផ្លូវ​ក្នុង​បរិវេណ​កាស៊ីណូ ជា​ការ​ទាក់ទាញ​ភ្ញៀវ​យ៉ាង​ចិញ្ចែងចិញ្ចាច ។

ជាក់ស្តែង​ពេល​រាត្រី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ទិដ្ឋភាព​ភ្លើង​ចម្រុះ​ពណ៌​នៅ​បរិវេណ​កាស៊ីណូ​ពិតជា​ស្អាត ធ្វើ​ឱ្យ​ទាក់ទាញ​ការ​ទៅ​លេង​កម្សាន្ត​ច្រើន​កុះករ​ជា​បណ្តើរ​ៗ ។ ប្រជាពលរដ្ឋ​បាន​កោតសរសើរ​ទឹកដី​ប៉ោយ​ប៉ែ​ត​ជាប់​ជាយ​ដែន ជា​តំបន់​សេដ្ឋកិច្ច​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ហើយ​មាន​ជនបរទេស​ចម្រុះ​ពូជសាសន៍​កំពុង​ស្នាក់​នៅ​រកស៊ី ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស មានការ​រីក​ចម្រើន​ស​ដ្ឋ​កិច្ច​គ្រួសារ ។

អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មានការ​រីក​ចម្រើន​លើ​វិស័យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន នៅ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ឆ្នាំ​២០២៥ ឃើញ​បរិវេណ​កាស៊ីណូ តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​នានា ត្រូវ​បាន​រៀប​ភ្លើងពណ៌​សម្រាប់​ទាក់ទាញ​ភ្ញៀវ​មក​លេង​កម្សាន្ត ។

ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២៥ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន​ម៉ឺន​នាក់​ចូលរួម​រីករាយ

ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ឆ្នាំ​២០២៥ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន​ម៉ឺន​នាក់​ទៅ​លេង​កម្សាន្ត​នៅ​បរិវេណ​កាស៊ីណូ បង្ក​ឱ្យ​មានការ​កកស្ទះ​ពេញ​ផ្លូវ​ចេញ​-​ចូល​នា​រាត្រី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ដែល​ទៅ​លេង​ភាគច្រើន​គឺ​នៅ​ផ្សារ​ទឹក​ពុះ និង​អង្គុយ​លេង​នៅ​បរិវេណ​
កាស៊ីណូ​ផ្កាយ​ប្រាំ រង់ចាំ​មើល​ការ​ដុត​កាំជ្រួច​នៅ​រាត្រី​ឆ្លង​ឆ្នាំ​ផ្ទុះ​លាន់​សូរ​ទ្រហឹង​ពេញ​ផ្ទៃមេឃ ។
ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ឆ្នាំ​២០២៥​នេះ គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ពិតជា​មាន​ចំនួន​ច្រើន​ម៉ឺន​នាក់ ដែល​ភាគ ច្រើន​នាំ​គ្នា​ទៅ​ទិញ​ម្ហូបអាហារ នំចំណី មក​ហូប​ជា​លក្ខណៈ​គ្រួសារ​នៅ​បរិវេណ​កាស៊ីណូ ខ្លះ​ទៀត​នាំ​គ្រួសារ​ទៅ​ហូប​អាហារ​នៅ​ផ្សារ​ទឹក​ពុះ ឯ​អ្នក​ដែល​មាន​លទ្ធភាព​ចូល​ហាង​នៅ​ម្តុំ​ដើម​ស្រល់ និង​ទៅ​មើល​ការ​ប្រគុំ​តន្ត្រី​មាន​ថ្នាក់​ជាតិ និង​អន្តរជាតិ​២​ទៅ​៣​កន្លែង ។

ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២៥ ក្រុង​ប៉ោយ​ប៉ែ​ត​ធានា​បាន​សន្តិសុខ​ល្អ តែ​សណ្តាប់ធ្នាប់​បង្ក​ឱ្យ​ភ្ញៀវ​ជួប​ការ​លំបាក​ធ្វើ​ដំណើរ​ចេញ​-​ចូល​ផ្លូវ​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ បណ្តាល​ឱ្យ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ