ខេត្តកំពង់ស្ពឺ ៖ ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ ខណៈដែលម្ចាស់កំពុងដេកលក់ហើយឆ្លងចរន្តភ្លើង។
ហេតុការណ៍ឆេះផ្ទះខាងលើបានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះស្ថិតនៅភូមិពោធិ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថាមានករណីអគ្គីភ័យឆេះផ្ទះមួយខ្នងដែលមាន ទំហំទទឹង៨ម៉ែត្រ បណ្តោយ៩ម៉ែត្រ ធ្វើអំពីឈើលើ ថ្មខាងក្រោម ដំបូលប្រក់ក្បឿង ស្ថិតនៅភូមិពោធិ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ម្ចាស់ផ្ទះមានឈ្មោះ បូ គីណាល់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
មន្ត្រីនគរបាលស្រុកដដែលបានបន្តថា ករណីឆេះផ្ទះខាងលើនេះបណ្តាលឱ្យរងការខូចខាត:
-ផ្ទះឆេះអស់ទាំងស្រុងតែម្តង
-ឆេះម៉ូតូ ១គឿង
-ទូរស័ព្ទ៤គ្រឿង
-ប្លង់ដីមួយចំនួន និងឆេះសម្ភារះក្នុងផ្ទះមួយចំនួនទៀត ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ករណីខាងលើនេះមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សសត្វនោះទេ។
មន្ត្រីនគរបាលដដែលបញ្ជាក់ទៀតមូលហេតុដែលបណ្តាលឱ្យឆេះផ្ទះនោះ មកពីឆ្លងចរន្តអគ្គិសនី ក្លាយទៅជាអណ្តាតភ្លើង។ នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០១គ្រឿង បាញ់អស់ទឹកសរុប០២រថយន្ត រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ០១គ្រឿង និង កម្លាំងសរុប១៥នាក់ កម្លាំងអធិការដ្ឋានចំនួន១០នាក់ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលពោធិម្រាល០៥នាក់ផងដែរ ទើបរលត់ទាំងស្រុង៕
ចែករំលែកព័តមាននេះ