ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖ កេសរ​កូ​ល​ព្រៃ​ជាង​៥០០​ប្រភេទ​កំពុង​លើក​ស្ទួយ​មុខមាត់​កម្ពុជា

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា កេសរ​កូ​ល​ព្រៃ​ជាង​៥០០​ប្រភេទ​កំពុង​លើក​ស្ទួយ​មុខមាត់​របស់​កម្ពុជា​ដែល​មាន​ឆន្ទៈ​មុត​ស្រួច​ក្នុង​ការ​ការពារ​ថែរក្សា​ធនធាន​ដ៏​មាន​តម្លៃ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី​នៅ​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា កេសរ​កូ​ល​ព្រៃ​ជាង​៥០០​ប្រភេទ​កំពុង​លើក​ស្ទួយ​មុខមាត់​របស់​កម្ពុជា​ដែល​មាន​ឆន្ទៈ​មុត​ស្រួច​ក្នុង​ការ​ការពារ​ថែរក្សា​ធនធាន​ដ៏​មាន​តម្លៃ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី​នៅ​ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​សំបូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ព្រៃឈើ និង​សត្វព្រៃ រួម​ទាំង​រុក្ខជាតិ​គ្រប់​ប្រភេទ ។ សម្បត្តិ​ធម្មជាតិ​ទាំងនេះ មិន​ត្រឹមតែ​បាន​ផ្តល់​នូវ​សោភ័ណ​ភាព​ស្រស់​ត្រកាល​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​បាន​រួមចំណែក​ទ្រទ្រង់​សេដ្ឋកិច្ច សង្គម និង​បរិស្ថានផង​ដែរ ។

សម្តេច​បវរ​ធិ​បតី​បាន​បន្ត​ថា រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ទៅ​លើ​ប្រភេទ​រុក្ខជាតិ រួម​ទាំង​កេសរ​កូ​ល​ព្រៃ អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស​មក​ហើយ ដោយ​មានការ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​នានា ។ បច្ចុប្បន្ន​នេះ រដ្ឋបាល​ព្រៃឈើ​បាន​ស្រាវជ្រាវ​រក​ឃើញ​កេសរ​កូ​ល​ព្រៃ​ជាង​៥០០​ប្រភេទ ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​នៅ​តែ​បន្ត​ស្វែងរក​ប្រភេទ​ថ្មី​ៗ​បន្ថែម​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​សិក្សា​ស្រាវជ្រាវ​ប្រមូល​សំណាក​កេសរ​កូ​ល​ព្រៃ គឺ​វិភាគទាន​ដ៏​សំខាន់​មួយ​សម្រាប់​សិស្ស និស្សិត មន្ត្រីរាជការ និង​ដៃគូ​អភិវឌ្ឍន៍​នានា ប្រើប្រាស់​ជា​មគ្គុទេសក៍​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ ។

ការងារ​នេះ ក៏​កំពុង​លើក​ស្ទួយ​មុខមាត់​របស់​ប្រទេស​កម្ពុជា ដែល​មាន​ឆន្ទៈ​មុត​ស្រួច​ក្នុង​ការ​ការពារ ថែរក្សា ស្រាវជ្រាវ និង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ទាំងនេះ ដែល​ខ្លះ​មាន​រក​ឃើញ​វត្តមាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ