ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹក​ម្ហូបអាហារ​តាម​អន​ឡាញ​ត្រូវ​បុរស​ចិន​លេង​ល្បិច​ម៉ាស្អាត​អស់​១០០​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​ដឹក​ម្ហូបអាហារ​តាម​អន​ឡាញ​របស់​ក្រុមហ៊ុន Food Panda បាន​ចាញ់បោក​ជនជាតិ​ចិន​ម្នាក់​ដែល​លក់​ទូរស័ព្ទ​ឲ្យ​អស់ប្រាក់​ចំនួន​១០០​ដុល្លារ ប៉ុន្តែ​បាន​តាមស្វែងរក​ជន​បោកប្រាស់​រហូត​ប្រទះ​ឃើញ​ និងឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​ដឹក​ម្ហូបអាហារ​តាម​អន​ឡាញ​របស់​ក្រុមហ៊ុន Food Pan
da បាន​ចាញ់បោក​ជនជាតិ​ចិន​ម្នាក់​ដែល​លក់​ទូរស័ព្ទ​ឲ្យ​អស់ប្រាក់​ចំនួន​១០០​ដុល្លារ ប៉ុន្តែ​បាន​តាមស្វែងរក​ជន​បោកប្រាស់​រហូត​ប្រទះ​ឃើញ​ និងឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​លេខ​១៣៦ ម្តុំ​ផ្សារ​តា​ប៉ា​ង ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ដា​វី​ដ អាយុប្រមាណ​២៣ឆ្នាំ ត្រូវ​បាន​ជនជាតិ​ចិន​ម្នាក់​កុម្ម​ង់​ម្ហូប​ក៏​ដឹក​យក​ទៅ​ឱ្យ​នៅ​ម្តុំ​ផ្សារ​តា​ប៉ា​ង ។ ខណៈ​ដឹក​ទៅ​ដល់​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ឈរ​នៅ​ទីនោះ ស្មាន​តែ​ជា​ជនជាតិ​ចិន​ដែល​ជា​អ្នក​កុម្ម​ង់​ម្ហូប ក៏​ទៅ​សួរនាំ​ដឹង​ទើប​ថា​មិនមែន​ជា​អ្នក​កុម្ម​ង់​ម្ហូប​ទេ ។ ជាមួយ​នេះ ក៏​បាន​ឈរ​និយាយ​ជាមួយ​ចុះឡើង ស្រាប់តែ​ជនជាតិ​ចិន​នោះ​យក​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​អ៊ិច មក​លក់​ឲ្យ​ក្នុង​តម្លៃ​៣០០​ដុល្លារ ។ ប៉ុន្តែ​ដោយ​ខ្លួន​គាត់​មាន​លុយតែ​១០០​ដុល្លារ​ក៏​តថ្លៃ​សុំ​នៅ​ត្រឹម​១០០​ដុល្លារ ហើយ​ជនជាតិ​ចិន​នោះ​ក៏​ព្រម​លក់​ឲ្យ​រួច​គេចខ្លួន​បាត់​ស្រមោល​ទៅ។

ជន​រង​គ្រោះ​រៀបរាប់​ទៀត​ថា ក្រោយមក​ទើប​ខ្លួន​ដឹង​ថា​ទូរស័ព្ទ​ដៃ​នេះ​ខូច​ហើយ​ក្លែងក្លាយ ទៀត​ក៏​ស្តាយក្រោយ និង​ហៅ​មិត្តភក្តិ​ដែល​ធ្វើការ​ជាមួយ​គ្នា​ជិះ​ម៉ូតូ​ស្វែងរក​តាំងពី​ម៉ោង​២​រសៀល​រហូត​ដល់​ម៉ោង​ប្រមាណ​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែតុលា ស្រាប់តែ​ប្រទះ​ឃើញ​ជនជាតិ​ចិន​ខាងលើ​នៅ​ក្បែរ​ផ្សារ​តា​ប៉ា​ង ក៏​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ដើម្បី​សួរនាំ ប៉ុន្តែ​ជនជាតិ​ចិន​នោះ​មិន​ព្រម​សារភាព​ទេ ។

ប៉ុន្តែ​ដោយសារ​មិត្តភក្តិ​របស់​ខ្លួន​ជា​ច្រើន​នាក់​ទៅ​ជួយ​អន្តរាគមន៍​ផង សមត្ថកិច្ច​ក៏​បាន​ឲ្យ​ទៅ​ហៅ​សន្តិសុខ​ដែល​យាម​នៅ​កន្លែង​កើតហេតុ​មក​អះអាង ទើប​ជនជាតិ​ចិន​នោះ​ព្រម​សង​លុយ​ចំនួន​១០០​ដុល្លារ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ