ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឈ្មោះ «​ឈ្នះ​ឈ្នះ​» ចង់​លុប​ស្រះ​ប្រវត្តិសាស្ត្រ​២​កន្លែង​នៅ​ត្រាំខ្នារ អ្នកស្រុក​ត្រៀម​បះបោរ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តតាកែវ ៖ ស្រះ​ទឹក​ដែល​មាន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ប្រវត្តិសាស្ត្រ​ធំ​ៗ​ចំនួន​២ គឺ​ត្រពាំង​ខ្នារ និង​ស្រះ​យុវជន ឬ​អ្នកស្រុក​ហៅ​ថា «​អាង​» នោះ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ផ្សារ​ត្រាំ​ខ្មា​រ…

ខេត្តតាកែវ ៖ ស្រះ​ទឹក​ដែល​មាន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ប្រវត្តិសាស្ត្រ​ធំ​ៗ​ចំនួន​២ គឺ​ត្រពាំង​ខ្នារ និង​ស្រះ​យុវជន ឬ​អ្នកស្រុក​ហៅ​ថា «​អាង​» នោះ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ផ្សារ​ត្រាំ​ខ្មា​រ ក្នុងភូមិ​ត្រាំខ្នារ​(​ខាងកើត​) ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ មាន​ចម្ងាយ​៤២​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ត្រូវ​បាន​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា «​ក្រុមហ៊ុន ឈ្នះ ឈ្នះ​» បាន​កំពុង​តែ​លើក​គម្រោង និង​ស្នើ​សុំ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើការ​ចាក់​ដី​លុប​ស្រះ​ទឹក​ទាំង ២ ក្នុង​គោលបំណង​ធ្វើការ​សាងសង់​ផ្សារ​ស្តង់ ផ្សារ​រាត្រី សួនច្បារ ចំណតរថយន្ត និង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត​នោះ។

ក្រោយ​ពេល​ដែល​លេច​ធ្លាយ​នូវ​គម្រោង​លុប​ស្រះ​ទឹក​ទាំង​២​ខាងលើ​នេះ​ភ្លាម ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រស់​ជុំវិញ​ផ្សារ​ត្រាំខ្នារ ក្នុងភូមិ​ត្រាំខ្នារ​ខាងកើត ភូមិ​ត្រាំខ្នារ​ខាងលិច និង​ភូមិ​ក្របី​ត្រាំ ទាំង​៣​ភូមិ នាំ​គ្នា​ប្រតិកម្ម និង​មិន​ទទួលយក​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន «​ឈ្នះ ឈ្នះ​» ខាងលើ​នេះ​ឡើយ ក៏​ស្នើ​សុំ​ការ​អន្តរាគមន៍​អំពី​សំណាក់​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

តាម​ប្រភព​ពី​តំណាង​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​ពួក​គាត់​បានដឹង​ថា មាន​ក្រុម​ហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា «​ក្រុមហ៊ុន ឈ្នះ ឈ្នះ​» របស់​ឈ្មោះ ស៊ុន ស៊ា​ន ជា​អគ្គនាយក​កំពុង​តែ​ធ្វើ​សំណើរ​មួយ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​សុំ​ចាក់​ដី​លុប​ស្រះ​ទឹក​ចំនួន​២ គឺ ស្រះ​ទី​១-​ត្រពាំង​ខ្នារ នៅ​ខាង​មុខ​ផ្សារ​ត្រាំខ្នា និង​ស្រះ​ទី​២ -​ឈ្មោះ​ថា ស្រះ​យុវជន ខាង​មុខ​សាលា​បឋម​សិក្សា​ត្រាំខ្នារ និង​សាលា​វិទ្យាល័យ សុខ អាន ត្រាំខ្នារ ដើម្បី​ធ្វើ​ជា​ផ្សារ ធ្វើ​ស្តង់ ផ្សារ​រាត្រី ចំណតរថយន្ត និង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេង​ៗ​ទៀត​នោះ​។

ក្នុង​នាម​ពួក​គាត់​ទាំងអស់​គ្នា​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ត្រាំខ្នារ​ខាងកើត ស្ថិត​នៅ​ខាងកើត​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុង​ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ និង​ភូមិ​ត្រាំខ្នារ​ខាងលិច ស្ថិត​នៅ​ឃុំ​ស្នំ​ក្រពើ ភូមិ​ក្របី​ត្រាំ ស្ថិត​នៅ​ឃុំ​ជង្រុក ខាងលិច​ផ្លូវជាតិ​លេខ​៣ ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ សុំ​មិន​ទទួលយក​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន «​ឈ្នះ ឈ្នះ​» ដោយ​ចាក់​ដី​លុប​ស្រះ​ទាំង​២​ខាងលើ​នោះ​ឡើយ​។

ព្រោះថា ស្រះ​ទាំង​២​នេះ គឺ​វា​មានគុណ​បំណាច់​យ៉ាង​ធំធេង​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់ ពួក​យើងខ្ញុំ​ទាំង​៣​ភូមិ ដែល​នៅ​ជុំវិញ​ផ្សារ​ត្រាំខ្នារ​នេះ ដោយ​ពូក​យើង​បាន​នាំ​គ្នា​ទៅ​ដួស​ទឹក​យក​មក​ផឹក ងូត និង​យក​ទៅ​ប្រើប្រាស់​ផ្សេង​ៗ​តាំងពី​ឆ្នាំ​១៩៧៩ មក​ទល់​នឹង​ពេល បច្ចុប្បន្ន​នេះ​។

ម្យ៉ាងទៀត​ស្រះ​ទឹក​ទាំង​២​នេះ ក៏​មាន​ជាប់​ទាក់ទិន​ទៅ​រឿង​ប្រវត្តិសាស្ត្រ​ផង​ដែរ ដូច​ជា​ស្រះ «​ត្រពាំង​​ខ្នារ​» មាន​អាយុកាល​រាប់រយ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដែល​មាន​ឫទ្ធិ​បារមី​ស័ក្ដិសិទ្ធិ​ជាទី​បំផុត ដោយ​ចាស់​និយាយ​ត​ៗ​គ្នា​ថា «​ក្នុង​ត្រពាំង​ខ្នារ​នេះ មាន​គងធំ​មួយ​នៅ​កប់​ក្នុង​ដី​បាត​ស្រះ និង​តែងតែ​ឭ​សំឡេង គង​បន្លឺ​ឡើង រៀងរាល់ថ្ងៃ​សីល ហើយ​ប្រជាពលរដ្ឋ​តែងតែបាន​ប្រារព្ធ​ធ្វើបុណ្យ​ឡើងជា​ប្រចាំឆ្នាំ​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ