រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវប៉ូលិសប៉ុស្តិ៍បឹងសាឡាង ចាប់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៦ កក្កដា ២០១២ ខណៈពេលដែលប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើប្រាស់អាវុធកាំបិតបុ័ងតោកាប់ទៅលើមេអាប៉ោងម្នាក់ បណ្តាលឱ្យរងរបួសដេរអស់រាប់សិបថ្នេរ បន្ទាប់ពីមានទំនាស់គ្នាដោយខឹងមេអាប៉ោងមិនឱ្យចាក់នៅចំណុចក្នុងដីឡូត៍លេខ១៦Z ភូមិទី១០ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះណុប ចាន់ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករទារភាស៊ីផ្សារនាគមាសមានលំនៅផ្ទះជួលលេខ62ZE1 ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះឈ្មោះទូច សុន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រយឹង ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតអស់រាប់សិបថ្នេរ ។ តាមជនដៃដល់បានឱ្យដឹងថា ខ្លួនគ្មានបំណងកាប់ទៅ លើមេអាប៉ោងនោះទេ គឺខឹងមិនឱ្យខ្លួនចាក់អាប៉ោងក៏ទាញកាំបិតកាប់បំបែកចានអាប៉ោងឈប់ឱ្យលេងទៀត តែមេបានលូកដៃយកមេអាប៉ោងក៏ត្រូវដៃតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ