អបអរសាទរ! Bayern ឈ្នះពានរង្វាន់ UEFA Super Cup ជាលើកទី២
ហុងគ្រី ៖ ក្រុមតំណាងអាល្លឺម៉ង់ Bayern Munich បានយកឈ្នះលើក្រុមតំណាងអេស្ប៉ាញ Sevilla នៅម៉ោងបន្ថែម ១៥នាទីពីរដងដោយលទ្ធផល ២-១…
ហុងគ្រី ៖ ក្រុមតំណាងអាល្លឺម៉ង់ Bayern Munich បានយកឈ្នះលើក្រុមតំណាងអេស្ប៉ាញ Sevilla នៅម៉ោងបន្ថែម ១៥នាទីពីរដងដោយលទ្ធផល ២-១…
ហុងគ្រី ៖ ក្រុមតំណាងអាល្លឺម៉ង់ Bayern Munich បានយកឈ្នះលើក្រុមតំណាងអេស្ប៉ាញ Sevilla នៅម៉ោងបន្ថែម ១៥នាទីពីរដងដោយលទ្ធផល ២-១ ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Super Cup ជាលើកទី២ របស់ខ្លួន។
ពានរង្វាន់ដែលរៀបចំឡើង សម្រាប់ម្ចាស់ជើងឯក Champions League និង Europa League ធ្វើការប្រកួតប្រជែងគ្នា នៅក្នុងឆ្នាំនេះ បានធ្វើឡើងនៅទីក្រុង Budapest ប្រទេសហុងគ្រី ក្នុងកីឡដ្ឋាន Puskás Aréna។
Sevilla បានបើកការនាំមុខមុននៅនាទី១៣ ដោយបាល់ប៉េណាល់ទី ដែលសម្រេចបានពីកីឡាករ Lucas Ocampos មុនពេល Bayern តាមស្មើមកវិញនៅនាទី៣៤ ដែលធ្វើបានដោយកីឡាករ Leon Goretzka ហើយលទ្ធផលនេះរក្សារហូតដល់ចប់ ៩០នាទី។
ការប្រកួតឈានដល់វគ្គបន្ថែម ១៥នាទីពីរដង កីឡាករ Javi Martínez គឺអ្នកបន្ថែម ១គ្រាប់ទៀតនៅក្នុងនាទី១០៤ ជួយឱ្យ Bayern យកឈ្នះដោយលទ្ធផល ២-១។
ជ័យជម្នះកាលពីម្សិលមិញបានធ្វើឱ្យ Bayern ឈ្នះពានរង្វាន់ខាងលើជាលើកទី២ ខណៈដែលលើកដំបូងនៅក្នុងឆ្នាំ ២០១៣ គ្រាដែលបានយកឈ្នះ Cheslea ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ៕
ចែករំលែកព័តមាននេះ