រាជធានីភ្នំពេញ ៖ ផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប្រវែងសរុប១០០ គីឡូម៉ែត្រនឹងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងក្នុងក្រុង ។ នេះបើតាមការលើកឡើងរបស់គណៈកម្មការអន្តរក្រសួងនៅកិច្ចប្រជុំអន្តក្រសួងលើកដំបូង ។
យោងតាមបណ្តាញសង្គមរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងថា សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួងបានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។
កិច្ចប្រជុំបានសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចអគ្គមហាសេ នា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចផ្តល់ថវិ កាសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្កើតការងារស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្រួលចរាចរណ៍បង្កើនសោភ័ណភាពជំរុញកំណើនភ្ញៀវទេសចរ និងកំណើនសេដ្ឋកិច្ចជាតិ ។
ប្រភពបន្តថាក្រោយពីស្តាប់របាយការណ៍ស្តីពីផែនការមេនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ នៅក្រុងសៀមរាប ខេត្តសៀមរាបរបស់ក្រុមការងារ បច្ចេកទេស នៃក្រសួង សាធារណកា រនិងដឹកជញ្ជូន និងបទបង្ហាញស្តីពីនគរូបនីយកម្ម និងស្ថាបត្យកម្មផ្លូវក្រុង របស់ ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កិច្ចប្រជុំ បានពិភាក្សា និងសម្រេចជ្រើសរើសខ្សែផ្លូវសរុបចំនួន៣៨ ខ្សែ ប្រវែងសរុប ១០០ គ.ម ដោយអនុលោមតាមផែនការមេ និងតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ ២០៣៥ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេច លេខ ០០៤ សសរចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ របស់ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយ កម្មថ្នាក់ជាតិ និង ផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ នៅក្រុង សៀមរាប ខេត្តសៀមរាប ។
ជាមួយគ្នានោះដែរគណៈកម្មការអន្តរក្រសួង អំពាវនាវ ដល់ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ កង កម្លាំង ប្រដាប់អាវុធ ភ្ញៀវទេសចរ និង ប្រជាពល រដ្ឋ នៅ ក្រុង សៀមរាប ទាំងអស់ ចូលរួម សហការ ប្រកប ដោយ ការយោគយល់ជាមួយគណៈកម្មការអន្តរក្រសួង ក្រុម ការងារបច្ចេកទេស និង អង្គភាព និងក្រុមហ៊ុន សាងសង់ ដើម្បី ឱ្យការសិក្សានិងការ អនុវត្ត គម្រោង ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវនៅក្រុង សៀមរាប ខេត្តសៀមរាប ប្រព្រឹត្ត ទៅបាន ដោយ រលូន និង ទទួលបាន ផ្លែផ្កា តាមការរំពឹងទុក៕
ចែករំលែកព័តមាននេះ