បញ្ជូនជនជាតិចិន ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀ.ន
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ ជាជនជាតិចិន ចំនួន០៣នាក់ (ប្រុស០២ ស្រី០១) ទៅកាន់តុលាការ នារសៀលថ្ងៃទី២៣…
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ ជាជនជាតិចិន ចំនួន០៣នាក់ (ប្រុស០២ ស្រី០១) ទៅកាន់តុលាការ នារសៀលថ្ងៃទី២៣…
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ ជាជនជាតិចិន ចំនួន០៣នាក់ (ប្រុស០២ ស្រី០១) ទៅកាន់តុលាការ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីគ្រឿងញៀន ។
ជនជាតិចិនទាំង០៣នាក់រួមមាន ៖
ទី១. ឈ្មោះ ZHOU CHAOJIANG ភេទប្រុស អាយុ៣៨ឆ្នាំ
ទី២. ឈ្មោះ MENG LINGSHUANG ភេទស្រី អាយុ៣៦ឆ្នាំ
និងទី៣. ឈ្មោះ ZHAI FAQIN ភេទប្រុស អាយុ ៣៧ឆ្នាំ ។
ជនសង្ស័យទាំង០៣នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន រួមជាមួយកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ និង កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍គ្នាឆ្មក់បង្ក្រាប កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទប់គ្មានលេខជាន់ទី១ ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ប្លង់ សុផល ។
តាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញ បានចាប់យកវត្ថុតាងគ្រឿងញៀន ប្រភេទក្រាមសថ្លា ចំនួន០២កញ្ចប់ និង០១ដប ទម្ងន់១៤.៨៨ក្រាម ព្រមទាំងសម្ភារប្រើប្រាស់គ្រឿងញៀន និងថង់ប្លាស្ទិក សម្រាប់ច្រកគ្រឿងញៀន មួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ