ថៃ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា ជារៀងរាល់ឆ្នាំមានសត្វទាឃ្លានរាប់ពាន់ក្បាលត្រូវបានគេដោះលែងទៅក្នុងវាលស្រែដ៏ធំមួយ ដើម្បីកម្ចាត់សត្វល្អិតចង្រៃ និងស្រូវចំបើង ដែលនៅសល់ពីការប្រមូលផល។
មនុស្សជាតិបានឃើញនូវការជឿនលឿនផ្នែកបច្ចេកវិទ្យា ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ប៉ុន្តែនៅក្នុងប្រទេសថៃដែលជាប្រទេសនាំចេញអង្ករធំជាងគេទី២ នៅលើពិភពលោក កសិករនៅតែប្រើដំណោះស្រាយចាស់ៗរាប់សតវត្សរ៍ដើម្បីរក្សាស្រូវរបស់ពួកគេ ឱ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត។
ជារៀងរាល់ឆ្នាំពួកគេពឹងផ្អែកលើកសិករចិញ្ចឹមទា ដើម្បីចិញ្ចឹមសត្វទារាប់ពាន់ក្បាល រាប់ពាន់ក្បាល ដែលអត់ឃ្លានចូលទៅក្នុងស្រែរបស់ពួកគេ ក្នុងគោលបំណងកម្ចាត់សត្វល្អិត និង ស្មៅចំបើងដែលនៅសល់។ ក្រៅពីដើរតួជាថ្នាំសម្លាប់សត្វល្អិតធម្មជាតិ សត្វទាក៏ជីជាតិដល់វាលស្មៅជាមួយនឹងលាមករបស់វាផងដែរ។
អ្នកបង្កាត់ពូជទាអាយុ ៣៤ឆ្នាំ បានប្រាប់សារព័ត៌មានរ៉យទ័រ «គុណប្រយោជន៍ (សម្រាប់អ្នកបង្កាត់ពូជ) គឺយើងកាត់បន្ថយថ្លៃដើមដើម្បីចិញ្ចឹមទា។ ហើយជាថ្នូរវិញសម្រាប់កសិករធ្វើស្រែ ទាជួយស៊ីសត្វល្អិតពីកសិដ្ឋានហើយកសិករអាចកាត់បន្ថយការប្រើប្រាស់សារធាតុគីមីនិងថ្នាំសម្លាប់សត្វល្អិត»។
ហ្វូងសត្វទាចំនួន ១០,០០០ក្បាល អាចសម្អាតកសិដ្ឋានទំហំ ៧០ហិកតាយ៉ាងហ្មត់ចត់ក្នុងរយៈពេលប្រហែលមួយសប្តាហ៍៕
ចែករំលែកព័តមាននេះ