លោក Yoshihide Suga ជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីថ្មីហើយ
ជប៉ុន ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ គណបក្សកាន់អំណាចរបស់ជប៉ុន បានបោះឆ្នោតជ្រើសរើសយក ប្រធានលេខាធិការគណៈរដ្ឋមន្ត្រី…
ជប៉ុន ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ គណបក្សកាន់អំណាចរបស់ជប៉ុន បានបោះឆ្នោតជ្រើសរើសយក ប្រធានលេខាធិការគណៈរដ្ឋមន្ត្រី…
ជប៉ុន ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ គណបក្សកាន់អំណាចរបស់ជប៉ុន បានបោះឆ្នោតជ្រើសរើសយក ប្រធានលេខាធិការគណៈរដ្ឋមន្ត្រី លោក Yoshihide Suga ធ្វើជាមេដឹកនាំថ្មីរបស់ខ្លួន ដែលធ្វើឱ្យលោកមានភាពប្រាកដប្រជាក្នុងការជំនួស លោក Shinzo Abe ជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេស។
លោក Suga បានឈ្នះសន្លឹកឆ្នោតយ៉ាងងាយស្រួល ដោយទទួលបានសំឡេង ៣៧៧ ក្នុងចំណោមសន្លឹកឆ្នោតសរុប ៥៣៤ ពីសមាជិកសភាគណបក្សប្រជាធិបតេយ្យសេរី និងអ្នកតំណាងក្នុងតំបន់។ គូប្រជែងរបស់លោក គឺអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Shigeru Ishiba និងប្រធានគោលនយោបាយរបស់គណបក្ស LDP លោក Fumio Kishida សុទ្ធតែចាញ់សម្លេងដាច់តែម្តង។
ដោយផ្អែកលើសម្លេងភាគច្រើនរបស់គណបក្ស LDP លោក Suga ត្រូវបានគេរំពឹងថា នឹងឈ្នះការបោះឆ្នោតសភានៅថ្ងៃពុធ និងក្លាយជានាយករដ្ឋមន្ត្រីដោយទទួលយកពីលោក Abe ដែលបានលាលែងពីតំណែងដោយសារហេតុផលសុខភាព។
ទីប្រឹក្សារដ្ឋាភិបាល និងជាអ្នកនាំពាក្យដ៏មានឥទ្ធិពលម្នាក់ លោក Suga អាយុ ៧១ឆ្នាំ ត្រូវបានគេមើលឃើញថា មានស្ថេរភាព និងការបន្តគោលនយោបាយរបស់លោក Abe។ គាត់បាននិយាយយ៉ាងជាក់លាក់ថា បេក្ខភាពរបស់លោកត្រូវបានជម្រុញដោយបំណងប្រាថ្នា ដើម្បីបន្តកម្មវិធីរបស់នាយករដ្ឋមន្ត្រីដែលនៅខាងមុខ។
ក្នុងឋានៈជានាយករដ្ឋមន្ត្រី លោក Suga នឹងប្រឈមនឹងបញ្ហាលំបាកជាច្រើនរួមមាន បញ្ហាជំងឺកូវីដ១៩ និង ការកែខៃសេដ្ឋកិច្ចរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣ នៅលើពិភពលោក ដែលកំពុងមានវិបត្តិសេដ្ឋកិច្ច សូម្បីតែមុនពេលមានរោគរាតត្បាត៕
ចែករំលែកព័តមាននេះ