ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត​គ្នាដូច​ព្យុះ​! ជំនួប​បើក​ឆាក​រវាង Liverpool នឹង Leeds មាន​គ្រាប់​បាល់ ៧​គ្រាប់

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​ការពារ​តំណែង​ជើងឯក Liverpool បាន​យកឈ្នះ​លើ​ក្រុម​ទើប​តែឡើង Leeds United ក្នុង​ជំនួប​បើក​ឆាក​ក្រប​ខណ្ឌ Premier League…

អង់គ្លេស ៖ ក្រុម​ការពារ​តំណែង​ជើងឯក Liverpool បាន​យកឈ្នះ​លើ​ក្រុម​ទើប​តែឡើង Leeds United ក្នុង​ជំនួប​បើក​ឆាក​ក្រប​ខណ្ឌ Premier League ទាំង​លំបាក​បំផុត​ដោយ​លទ្ធផល ៤-៣​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Anfield ដោយ​គ្មាន​វត្តមាន​អ្នកគាំទ្រ​ កាលពី​យប់​ម្សិលមិញ ខ្សែប្រយុទ្ធ​ឆ្នើម Mohamed Salah របស់​ក្រុម​ម្ចាស់ផ្ទះ Liverpool ធ្វើ​បាន ៣​គ្រាប់​ម្នាក់ឯង (Hat-Trick) ក្នុង​ជំនួប​នេះ ខណៈ​ដែល ១​គ្រាប់​ទៀត​សម្រេច​បាន​ដោយ​ខ្សែការពារ Virgil van Dijk​។ ដោយឡែក ៣​គ្រាប់​របស់​ក្រុម​ភ្ញៀវ Leeds ដែល​ជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Championship រដូវ​កាល​មុន រកបាន​ដោយ​កីឡាករ ៣​នាក់​ផ្សេង​គ្នា​គឺ Jack Harrison, Patrick Bamford និង Mateusz Klich​។

ក្រឡេក​មក​កាន់​តារាង​ពិន្ទុ​បណ្តោះអាសន្ន​វិញ ក្រុម​កាំភ្លើង​ធំ Arsenal កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១ បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​ចំនូល​ថ្មី Fulham ដោយ​លទ្ធផល ៣-០ ខណៈ Newcastle United នៅលេខ២ ហើយ Liverpool នៅលេខ៣៕