ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សកាន់អំណាច​របស់​ជប៉ុន នឹង​បោះ​ឆ្នោត​រើស​នាយក​រដ្ឋមន្ត្រី​ថ្មី​

4 ឆ្នាំ មុន

ជប៉ុន​ ៖ ​មន្ត្រី​ផ្លូវការ​មួយ​រូប​របស់​ជប៉ុន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា គណបក្សកាន់អំណាច​របស់​ជប៉ុន​​នឹង​ធ្វើការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ដើម្បី​រក​អ្នក​ជំនួស​តំណែង​នាយក​រដ្ឋមន្ត្រី Shinzo Abe ខណៈ​ដែល​ប្រធាន​លេខាធិការ​ខុទ្ទកាល័យ Yoshihide…

ជប៉ុន​ ៖ ​មន្ត្រី​ផ្លូវការ​មួយ​រូប​របស់​ជប៉ុន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា គណបក្សកាន់អំណាច​របស់​ជប៉ុន​​នឹង​ធ្វើការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ដើម្បី​រក​អ្នក​ជំនួស​តំណែង​នាយក​រដ្ឋមន្ត្រី Shinzo Abe ខណៈ​ដែល​ប្រធាន​លេខាធិការ​ខុទ្ទកាល័យ Yoshihide Suga កំពុង​តែ​មាន​ភាព​លេចធ្លោ​។

ការ​បោះ​ឆ្នោត​នៅ​ក្នុង​សភា​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​គាំទ្រ​មេដឹកនាំ​ថ្មី​របស់​គណបក្ស​ប្រជាធិប​តេយ្យ​សេរី ទំនងជា​នឹង​ធ្វើ​ឡើង​នៅ​ពេល​បន្ទាប់​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា​។

នាយក​រដ្ឋមន្ត្រី​ថ្មី​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​រួម​មាន​ចាប់ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ រហូត​ដល់​បញ្ហា​សេដ្ឋកិច្ច​យ៉ាង​ស្មុគស្មាញ ក៏​ដូច​ជា​ត្រូវ​ធានា​ថា​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ដែល​ត្រូវ​បាន​ពន្យារពេល អាច​បន្ត​ទៅ​មុខ​បាន​។

អ្នក​សំខាន់​ៗ​ក្នុង​គណបក្ស​នេះ បាន​ជឿជាក់​ និង​គាំទ្រ​លោក Suga រួច​ស្រេច​ទៅ​ហើយ មុន​ពេល​រៀបចំ​ការ​បោះ​ឆ្នោត​។

បេក្ខជន​ពីរ​រូប​ទៀត ​គឺ​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ Shigeru Ishiba និង ប្រធាន​គោល​នយោ​បាយ​របស់​គណបក្ស គឺ​លោក Fumio Kishida បាន​ប្រកាស​ថា នឹង​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ស​ប្តា​ហ៍​មុន លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Abe បាន​ប្រកាស​ថា​ នឹង​លាលែង​ពី​តំណែង ដោយសារ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ