ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែ​សង្គម​នៅ​ស្រុក​បន្ទាយស្រី​ប្រមូល​ផល​ជុំ​ទី​១ គ្រោង​ចែក​ពលរដ្ឋ​ក្រីក្រ​២​ពាន់​គ្រួសារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រែ​សង្គម​ដែល​លោក​អភិបាលស្រុក​បន្ទាយស្រី ឃឹម ហ្វី​ណ​ង់ បាន​បង្កើត​ឡើង កាលពីដើម​ឆ្នាំ​នេះ​នៅ​ពេល​នេះ​បាន​ប្រមូល​ផល​ហើយ ។ ហើយ​ផល​ស្រូវ​សង្គម​នេះ ក្រៅពី​ការ​យក​ទៅ​ទូទាត់​សង​ម្ចាស់​ស្រែ…

រាជធានី​ភ្នំពេញ ៖ ស្រែ​សង្គម​ដែល​លោក​អភិបាលស្រុក​បន្ទាយស្រី ឃឹម ហ្វី​ណ​ង់ បាន​បង្កើត​ឡើង កាលពីដើម​ឆ្នាំ​នេះ​នៅ​ពេល​នេះ​បាន​ប្រមូល​ផល​ហើយ ។ ហើយ​ផល​ស្រូវ​សង្គម​នេះ ក្រៅពី​ការ​យក​ទៅ​ទូទាត់​សង​ម្ចាស់​ស្រែ ដែល​ជួល​ឲ្យ​អាជ្ញាធរ​ហើយ​នោះ ស្រូវ​ដែល​នៅ​សេសសល់​នឹង​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រី​ក្រី​នៅ​ក្នុងស្រុក​ដែល​មាន​ប្រមាណ​២​ពាន់​គ្រួសារ ។

កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០​លោក ឃឹម ហ្វី​ណ​ង់ និង​អាជ្ញាធរ​ស្រុក​បាន​ចាប់ផ្តើម​ចុះ​ប្រមូល​ផល​ស្រូវ​ពី​ស្រែ​សង្គម​នៅ​ជុំ​ទី​១ ។ ការ​ប្រមូល​ផល​ថ្ងៃ​ដំបូង​នេះ លើ​ផ្ទៃដី​ទំហំ​១០​ហិ​កតា ក្នុង​ចំណោម​ផ្ទៃដី​ធ្វើ​បាន​សរុប​ទំហំ​៤០​ហិ​កតា ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រះ​ដាក់ ។

ទិ​ន្និ​ផល​ស្រូវ​សង្គម​ឲ្យ​ផល​បាន​ពី​២​តោន​កន្លះ ទៅ​៣​តោន​ក្នុង​មួយ​ហិ​កតា ។ ដូច្នេះ​បើ​សរុប​ផ្ទៃដី​ទាំង​៤០​ហិ​កតា​នោះ គឺ​ទទួល​បាន​ផល​ស្រូវ​ប្រមាណ​ជា​១០០​តោន ហើយ​បើ​កិន​ទៅ​ជា​អង្ករ គឺ​បាន​ប្រមាណ​ជា​៥០​តោន​ដែរ ។ លោក ឃឹម ហ្វី​ណ​ង់ បានឱ្យ​ដឹង​ថា​«​សម្រាប់​ផល​ស្រូវ​ដែល​យើង​ទទួល​បានជា​លើក​ដំបូង​នេះ គឺ​ត្រូវ​ទូទាត់​ជូន​ទៅ​ម្ចាស់​ស្រែ​ដែល​បាន​ផ្តល់​ស្រែ​ឱ្យ​អាជ្ញាធរ​ធ្វើ តាម​កិច្ចសន្យា​រវាង​រដ្ឋបាល​ស្រុក និង​ម្ចាស់​ស្រែ ហើយ​បន្ទាប់​មក​អាជ្ញាធរ នឹង​កិន​ទៅ​ជា​អង្ករ​សម្រាប់​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​នៅ​ក្នុងស្រុក​បន្ទាយស្រី ដែល​មាន​ប្រមាណ​ជា​២​ពាន់​គ្រួសារ » ។

លោក​អភិបាលស្រុក​បាន​បញ្ជាក់​បន្ថែម​ថា ដោយសារ​តែ​ស្រែ​សង្គម​ជុំ​ទី​១​នេះ​ទទួល​បាន​ទិន្នផល​ល្អ ដូច្នេះ​អាជ្ញាធរ​ស្រុក​នឹង​បន្ត​ធ្វើ​នៅ​ជុំ​ទី​២ ទៀត​ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែមករា ឆ្នាំ​២០២១ ដើម្បី​ធ្វើ​យ៉ាងណា​គៀងគរ​ឱ្យ​បានជា​ស្រូវ និង​ជា​អង្ករ​ឱ្យ​បាន​ច្រើន​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ ក្រ​១ ក្រ​២ នៅ​ក្នុងស្រុក​បន្ទាយស្រី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ