គោលបំណងដែលប្រគេនស្គរជ័យ និងគងជ័យដល់ «វត្តភ្នំសំបុក»
- ក្រចេះ
ខេត្តក្រចេះ៖ ព្រឹកថ្ងៃទី៣០សីហា ឆ្នាំ២០២០ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន…
ខេត្តក្រចេះ៖ ព្រឹកថ្ងៃទី៣០សីហា ឆ្នាំ២០២០ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន…
ខេត្តក្រចេះ៖ ព្រឹកថ្ងៃទី៣០សីហា ឆ្នាំ២០២០ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ អញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខ និងប្រគេនស្គរជ័យ និងគងជ័យ ដល់វត្តភ្នំសំបុក ស្ថិតនៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីភាពលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ
កិច្ច ។
ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ លោកជំទាវតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្តក្រចេះ និងព្រមទាំងប្រជាពុទ្ធបរិស័ទ នៅក្នុងចំណុះជើងវត្តភ្នំសំបុកច្រើនកុះករផងដែរ។
គោលបំណងដែលលោកជំទាវកិតិ្តសង្គហបណ្ឌិតបានប្រារព្ធពិធីនេះឡើង គឺទី១-ដើម្បីរំលឹកប្រវត្តិសាស្ត្រ និងដឹងគុណូបការៈរបស់អតីតព្រះមហាក្សត្រខ្មែរជាច្រើនជំនាន់ ទី២-ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព ពីទេវតាបារមីសាកសិទ្ធិលើលោកយើងនេះ ទី៣-ដើម្បីឧទ្ឋិសបុណ្យកុសលថ្វាយដល់ព្រះមហាក្សត្រព្រះមហាក្សត្រីយានីគ្រប់ជំនាន់ ទី៤-ប្រគេនថ្វាយគងជ័យ និងស្គរជ័យដល់ព្រះសង្ឃទុកជាមរកត ក្នុងព្រះពុទ្ធសាសនា នៅក្នុងវត្តភ្នំសំបុកនេះផ្ទាល់ ។
ចែករំលែកព័តមាននេះ