Barcelona រកឃើញសមាជិកថ្មីរបស់ខ្លួនឆ្លងកូវីដ១៩
អេស្ប៉ាញ ៖ យោងតាមការប្រកាសពីក្លិប Barcelona បានឱ្យដឹងថា ខ្សែបម្រើ Miralem Pjanic ដែលជាកីឡាករចំណូលថ្មីទើបតែនាំយកពីក្លិប Juventus…
អេស្ប៉ាញ ៖ យោងតាមការប្រកាសពីក្លិប Barcelona បានឱ្យដឹងថា ខ្សែបម្រើ Miralem Pjanic ដែលជាកីឡាករចំណូលថ្មីទើបតែនាំយកពីក្លិប Juventus…
អេស្ប៉ាញ ៖ យោងតាមការប្រកាសពីក្លិប Barcelona បានឱ្យដឹងថា ខ្សែបម្រើ Miralem Pjanic ដែលជាកីឡាករចំណូលថ្មីទើបតែនាំយកពីក្លិប Juventus បានធ្វើតេស្តរកឃើញមានសញ្ញាវិជ្ជមានវីរុសកូវីដ១៩។
ខ្សែបម្រើកណ្តាលជម្រើសជាតិបូស្នី និងហឺហ្សីហ្គូវីណាវ័យ ៣០ឆ្នាំរូបនេះ បានផ្លាស់មកចូលរួមជាមួយ Barcelona ក្នុងកិច្ចព្រមព្រៀងរយៈពេល ៤រដូវកាល ក្នុងតម្លៃ ៦៥លានអឺរ៉ូ ដែលត្រូវបានប្រកាសកាលពីចុងខែមិថុនា ដោយពុំទាន់បានបង្ហាញខ្លួនជាមួយក្រុមថ្មីនៅឡើយ។ ហើយរូបគេនឹងត្រូវខកខានការប្រកួតមុនបើករដូវកាល (Pre-Season) ដោយតម្រូវឱ្យនៅដាច់ដោយឡែក។
សេចក្តីថ្លែងការណ៍មួយពីក្លឹបយក្សកាតាឡានខាងលើ កាលពីល្ងាចថ្ងៃអាទិត្យបានឱ្យដឹងថា «Miralem Pjanic បានធ្វើតេស្ត៍វិជ្ជមានកូវីដ១៩ ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២២ បន្ទាប់ពីរូបគេមានអារម្មណ៍មិនស្រួលខ្លួន។ បច្ចុប្បន្នកីឡាកររូបនេះមានសុខភាពល្អ ហើយរូបគេនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៥ថ្ងៃ»៕ (ប្រភពពី Barcelona)
ចែករំលែកព័តមាននេះ