ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​កាំកុងត្រូល ប្តូរ​ឈ្មោះ​​​​​ថ្មី​ តែ​ស្ថិត​ក្រោម​ស្ថាប័ន​ក្រសួង​ដដែល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​កម្ពុជា ត្រួតពិនិត្យ ទំនិញ​នី​ហ​រ័ណ អាហរ័ណ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់ កាំកុងត្រូល បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​កម្ពុជា ត្រួតពិនិត្យ ទំនិញ​នី​ហ​រ័ណ អាហរ័ណ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់ កាំកុងត្រូល បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា ក​.​ប​.​ប ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៣ ​សីហា​ ២០២០​នេះ តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងពាណិជ្ជកម្ម​ដដែល ។

នៅ​ក្នុង​ពិធី​ប្រកាស​ប្តូរ​ឈ្មោះ​និង​ស្លាក​សញ្ញា​អគ្គនាយកដ្ឋាន​មួយ​នេះ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​អោយ​មន្ត្រី​ក្នុង​អគ្គនាយកដ្ឋាន​នេះ​ត្រូវ​បន្ត​និង​ពង្រឹង​សកម្មភាព​របស់​ខ្លួន​អោយ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អាជីវករ ពាណិជ្ជករ​និង​ប្រជាពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស ។

លោក​ក៏​បាន​ណែនាំ និង​ស្នើ​ឱ្យ​មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប ទាំងអស់​បន្ត​ជំរុញ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែង និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សុវត្ថិភាព​ម្ហូបអាហារ ដើម្បី​ដាក់​ជូន​រដ្ឋសភា​ពិនិត្យ និង​អនុម័ត និង​ខិតខំ​កសាង​អនុក្រឹត្យ ប្រកាស ឬ​លិខិត​បទដ្ឋាន​បច្ចេកទេស​ពាក់ព័ន្ធ ដើម្បី​គាំទ្រ​ដល់​ការងារ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ។​លោក​ថា​៖« មន្ត្រី​ទាំងអស់​ត្រូវ​ខិតខំ​ទប់ស្កាត់​ឱ្យ​បាន​នូវ​ការ​លក់​ប្រេង​បន្លំ​គុណភាព កឹ​ប​កេង​ផ្នែក​បរិមាណ និង​ការ​លក់​លើស​តម្លៃ​កំណត់​របស់​ក្រសួងពាណិជ្ជកម្ម​» ។

លោក​បន្ត​ថា មន្ត្រី​ទាំងអស់​ត្រូវ​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ម្ហូបអាហារ ព្រោះ​វា​ជា​មាន​ហានិភ័យ​ខ្ពស់ និង​ត្រូវ​គ្រប់គ្រង ទប់ស្កាត់​ការ​ផ្សាយពាណិជ្ជកម្ម មាន​លក្ខណៈ​បោក​បញ្ឆោត ពង្វាង​ការ​ពិត និង​បំភាន់​អ្នក​ប្រើប្រាស់​ឲ្យ​យល់​ច្រឡំ ប្រាសចាក​ពី​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​។​

លោក​បាន​ជំរុញ​ការ​សាងសង់ និង​បំពាក់​ឧបករណ៍​មន្ទីរពិសោធន៍​ខ្នាត​តូច​នៅ​តាម​ព្រំដែន ឱ្យ​បាន​គ្រប់​ខេត្ត ដើម្បី​ធានា​សុវត្ថិភាព សុខភាព​ប្រជាពលរដ្ឋ ឲ្យ​ទទួល​បាន​នូវ​ភាព​កក់ក្ដៅ និង​បាន​ស្នើ​ឱ្យ​​លោក​អគ្គនាយក​ពិនិត្យ​រៀបចំ​ទទួលយក​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ហា​ឡា​ល មក​អនុវត្ត​នៅ​នាយកដ្ឋាន​កិច្ចការ​ហា​ឡា​ល​វិញ និង​រៀបចំ​រចនាសម្ព័ន្ធ​ចាត់តាំង​របស់​សាខា​រាជធានី ខេត្ត ឡើង​វិញ ដើម្បី​បន្ត​ធានា​ប្រសិទ្ធភាព​ការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ