ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ចុះបង្ក្រាប​​ខារ៉ាអូខេមួយ​កន្លែង​ទៀត​​​លើដីក្រុងសែនមនោរម្យ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទីតាំង​KTV​មួយ​កន្លែង​ទៀត ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប ខណៈ​ជំងឺ​កូ​វី​ដ​១៩​មិន​បាន​ថមថយ​អត្រា​ឆ្លង​នោះ​ទេ ហើយ​កន្លង​មក​ទីតាំង​KTV​ ពីរ​កន្លែង​ក្នុង​ខេត្ត​មណ្ឌលគិរី ​ត្រូវបង្ក្រាប​ជា​បន្តបន្ទាប់ ដើម្បី​បង្ការ​នូវ​ការ​ចម្លង​កូ​វី​ដ ។…

ខេត្តមណ្ឌលគិរី ៖ ទីតាំង​KTV​មួយ​កន្លែង​ទៀត ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប ខណៈ​ជំងឺ​កូ​វី​ដ​១៩​មិន​បាន​ថមថយ​អត្រា​ឆ្លង​នោះ​ទេ ហើយ​កន្លង​មក​ទីតាំង​KTV​ ពីរ​កន្លែង​ក្នុង​ខេត្ត​មណ្ឌលគិរី ​ត្រូវបង្ក្រាប​ជា​បន្តបន្ទាប់ ដើម្បី​បង្ការ​នូវ​ការ​ចម្លង​កូ​វី​ដ ។

សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១២ សីហា ២០២០ KTV​យីហោ​(​កាឡាក់ស៊ី​ធូ​)​ស្ថិត​ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​​គិរី ត្រូវ​សមត្ថកិច្ច​បង្ក្រាបពេល​កំពុង​ផ្តល់​សេវាកម្ម​ផឹកស៊ី​ច្រៀង​រាំ​ក្នុង​បន្ទប់​បំពាន​បំរាម​របស់​ក្រសួងសុខាភិបាល​។

លោក ផេង សាវ​ន់ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ខ្ទុ​ម បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​គឺ​ដឹកនាំ​ផ្ទាល់​ពី​លោកស្រី ហួ​ន គឹ​ម​ហេង ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​
កា​រពារ​អ​នីតិ​ជន​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​។ លោក​ថា សមត្ថកិច្ច​បាន​ដកហូត​នូវ​សម្ភារ​មានថា​ច់​ស្គ្រី​ន​ចំនួន​៣​គ្រឿង អាំ​ភ្លី​ចំនួន​៣​គ្រឿង​ក្បាល​មេក្រូ​ចំនួន​៣អ៊ី​ហ្វេ​ក​ចំនួន​៣ ផ្លាស់​ចំនួន​១ ។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា គ្រប់​ទីតាំង​ខារ៉ាអូ​ខេ​ទាំងអស់​ នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ស្រែ​ខ្ទុ​ម កន្លង​មក​ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ទាំងអស់ ប្រសិនបើ​លប​លួច​បើក​ច្រៀង​ខារ៉ា​អូ​ខេ​ម្ចាស់​ និង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ​។​

សូម​ជម្រាប​ថា KTV​ខាងលើ​ជា​ករណី​ទី​៣ ហើយ​សមត្ថកិច្ច​ចាត់វិធានការ​ប​ង្ក្រាប ដោយ​KTV​ពីរ​កន្លែង​ផ្សេង​ទៀត មាន​យីហោ​(​រ៉ូ​យ៉ា​ល់​)​ និង​(​វង់​ភ័​ក្រ​ធា​រី​) ​មា​នទី​តាំងនៅ​កណ្តាល​​ក្រុង​សែន​មនោ​រម្យ​បង្ក្រាប​មុនគេ​ ។

អត្ថបទសរសេរ ដោយ