ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​​២០​នាក់​ពួនក្នុង​ព្រៃ ៦​នាក់​ទៀតជិះក្នុងឡាន​ត្រូវថៃចាប់​​បាន​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​៨ ​សីហា ឆ្នាំ​​២០២០ ​សមត្ថកិច្ច​ថៃ​ចាប់​ពលករ​ខ្មែរ​២៦​នាក់​ក្នុងស្រុក​តា​ប្រា​យ៉ា ​ខេត្ត​ស្រះ​កែវ​ឈម​ទឹកដី​កម្ពុជា​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​។​ ពលករ​ទាំង​២៦​នាក់​ខាងលើ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​៨ ​សីហា ឆ្នាំ​​២០២០ ​សមត្ថកិច្ច​ថៃ​ចាប់​ពលករ​ខ្មែរ​២៦​នាក់​ក្នុងស្រុក​តា​ប្រា​យ៉ា ​ខេត្ត​ស្រះ​កែវ​ឈម​ទឹកដី​កម្ពុជា​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​។​

ពលករ​ទាំង​២៦​នាក់​ខាងលើ​ ក្នុង​នោះ​មាន​ស្រីចំនួន​​៨​នាក់​ ​បើ​យោង​តាម​ការ​សាកសួរ​ ពួក​គេ​ខ្លះ​ថា​ មក​ពី​ខេត្តបាត់ដំបង​,​ ខេត្ត​សៀមរាប​,​ ខេត្ត​បន្ទាយ​មាន​ជ័យ ​និងខេត្ត​​ពោធិសាត់ ​នេះ​បើ​យោង​តាម​កា​រចុះ​ផ្សាយ​របស់​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​។​

យោងតាម​ប្រភពព័ត៌មាន​​ថា ​ពលករ​ទាំង​២០​នាក់​ (ស្រី​៦នាក់) ​ក្រោយ​ឆ្លង​ព្រំដែន​ជិះ​រថយន្ត​ថៃ​​ចំនួន​២​គ្រឿង​ លុះ​សមត្ថកិច្ច​ក្នុងស្រុក​ខាងលើ​ដឹង​ក៏​តាម​ប្រ​ម៉ា​ញ់​និង​ដាក់​បា​រ៉ា​ស់កាក់​ឃាត់​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ ​ប៉ុន្តែ​រថយន្ត​ពាក់​ស្លាក​លេខ​ថៃ​ទាំង​២​គ្រឿង​នោះ​បើក​គេច រួច​យក​ពលករ​ទាំង​នោះ​ទៅ​ដាក់ចុះ​ឲ្យ​ពួន​ក្នុង​ព្រៃ​មួយ​កន្លែង​ រួច​បើក​គេច​បាត់​ បន្សល់​ទុក​នូវ​ពលករ​ទាំងនេះ ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​។

​ដោយឡែក​ពលករ​៦​នាក់(​ស្រី​២នាក់) ​ផ្សេង​ទៀត​ ត្រូវ​សមត្ថកិច្ច​ក្នុងស្រុក​ដដែល​ចាប់​បាន​ ពេល​ពួក​គេ​កំពុង​ជិះ​​ក្នុង​រថយន្ត​១​គ្រឿង​ចេញពី​ព្រំដែន​ចំណុច​ភូមិ​ខ្ល​ង​ផែង​ ឃុំ​ទ័ព​ស្តេច​ស្រុក​តា​ប្រា​យ៉ា ​។ ​ទាំង​ពលករ​ទាំង​អ្នកបើកបរ​រថយន្ត​ជា​ជនជាតិ​ថៃ​សរុប​២៧​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សាកសួរ​បន្ត​នៅ​ស្ថា​នីយ​​តម្រួត​ស្រុក​តា​ប្រា​យ៉ា​ដើម្បី​ចាត់ការ​បន្ត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ