ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តី្រស្លៀកពាក់ខ្លីពេក ប្រឈមមុខនឹងការពិន័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​ចំនួន​៨​ជំពូក និង​៤៨​មាត្រា ដែល​ចែង​ពី​ការ​ហាមឃាត់​ស្លៀកពាក់​ខ្លី​នឹង​ត្រូវ​ដាក់​អនុវត្ត​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ក្រោយ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​បាន​បញ្ចប់​ការ​តាក់តែង​បឋម​នៃ​ច្បាប់​ស្ដី​ពី​សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​កាលពី​ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​ចំនួន​៨​ជំពូក និង​៤៨​មាត្រា ដែល​ចែង​ពី​ការ​ហាមឃាត់​ស្លៀកពាក់​ខ្លី​នឹង​ត្រូវ​ដាក់​អនុវត្ត​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ក្រោយ ។

យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​បាន​បញ្ចប់​ការ​តាក់តែង​បឋម​នៃ​ច្បាប់​ស្ដី​ពី​សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​កាលពី​ខែមិថុនា បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​នេះ​ទៅ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​ទាំងអស់​ពិនិត្យ និង​កែសម្រួល​ចុង​ក្រោយ មុន​ដាក់​ជូន​ទៅ​រដ្ឋាភិបាល ។

ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា ច្បាប់​នេះ អាច​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ក្រោយ ប្រសិនបើ​ការ​យល់ និង​អនុម័ត​ដោយ​ក្រសួង​ពាក់ព័ន្ធ​នានា និង​រដ្ឋសភា ។ សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ មាន​៨​ជំពូក និង​៤៣​មាត្រា និង​មាន​គោលបំណង ដើម្បី​ធានា​ការ​គ្រប់គ្រង​សណ្ដាប់​សាធារណៈ ឱ្យ​មាន​របៀបរៀបរយ សោភ័ណ​ភាព អនាម័យ បរិស្ថាន ភាព​ស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម រក្សា​ប្រពៃណី​ជាតិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ ។

នៅ​ក្នុង​សេចក្ដីព្រាងច្បាប់​នេះ​បាន​ចែង​អំពី​ការ​រឹតត្បិត ដូច​ជា ស្ដ្រី​ត្រូវ​បាន​ហាមឃាត់​ការ​ស្លៀកពាក់​ខ្លី​ពេក​រហូត​ខើច​លើ​ខើច​ក្រោម ការ​ស្លៀកពាក់​ស្ដើង​លេច​កេ​រិ៍​ភេទ ឬ​ការ​ស្លៀកពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេ​រិ៍​ភេទ បុរស​មិន​ត្រូវ​ដោះ​អាវ​ឱ្យ​ខ្លួន​ទទេរ​នៅ​ទី​សាធារណៈ ឬ​ស្លៀក​តែ​ខោ​ទ្រនាប់ ដើម្បី​បង្ហាញ​កេ​រិ៍​ខ្មាស​។

សកម្មភាព​ហាមឃាត់​នៅ​តាម​ទី​សាធារណៈ​ផ្សេង​ទៀត ដូច​ជា ការ​រស់នៅ​លើ​ចិញ្ចើម​ផ្លូវ ការ​សុំទាន ការ​បង្ហូរ​ចោល​កាក​សំណល់​នៅ​តាម​ទី​សាធារណៈ ការ​បិទ​ផ្សាយ​ព័ត៌មាន ឬ​រូបភាព​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រពៃណី​និង​សាសនា ។

ហាមឃាត់​ការ​ខាកស្ដោះ​នៅ​តាម​ផ្លូវ និង​ទី​សាធារណៈ ការ​បន្ទោ​របង់​ក្រៅ​បង្គន់​អនាម័យ ការ​ចោល​សំរាម ឬ​ខ្មោចសត្វ​នៅ​រាយ​ប៉ាយ​តាម​ផ្លូវ ការ​សង់​រោងការ ឬ​រោង​បុណ្យ​នៅ​តាម​ទី​សាធារណៈ​ឬ​តាម​ដងផ្លូវ​ដោយ​គ្មាន​ការ​អនុញ្ញាត ហាមឃាត់​ការ​ជះ​ទឹក ឬ​ការ​ប៉ាត់​ម្ស៉ៅ មិន​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​ខ្លាំង​រំខាន​ដល់​អ្នក​ដទៃ អនីតិជន​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវ​បាន​ហាមឃាត់​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​ចូល​ក្លិប​កម្សាន្ត ហាមឃាត់​ការ​លក់​គ្រឿង​ស្រវឹង​ពី​ម៉ោង​១២​អធ្រាត្រ​ដល់​ម៉ោង​៦​ព្រឹក ។

លោក អ៊ុ​ក គឹ​ម​ឡេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​ដឹកនាំ​ដំណើរការ​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ​បាន​មាន​ប្រសាសន៍​ថា ច្បាប់​នេះ គឺ​មាន​ភាព​ចាំបាច់​សម្រាប់​ថែរក្សា​វប្បធម៌​ប្រពៃណី ។ លោក​បន្ត​ថា វា​គឺជា​រឿង​ល្អ ប្រ​សិន​ការ​ស្លៀកពាក់​មិន​ខ្លី​ជាង​ពាក់កណ្ដាល​ជង្គង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ