ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាបនិងប្រមូលក្រុមក្មេង​ៗ​​មក​អប់រំ​​ឱ្យ​​ចូល​ផ្ទះ​​​វិញ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ ប្រធាន​ការិយាល័យ​នគរ បាល​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល ខេត្ត…

ខេត្តសៀមរាប ៖ ​​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ ប្រធាន​ការិយាល័យ​នគរ បាល​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល ខេត្ត បាន​ចុះ សហការ ជាមួយ​កម្លាំង​កា​រិ​យា ល័យ​នគរបាល​ការពារ​និង​អន្តរាគមន៍ ដែល​កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ ក្នុង​សង្កាត់​ធំ​ៗ​ទាំង បួន ក្នុង​ក្រុង​សៀមរាប ចុះ​ប្រមូល​ជន​ទំនើង​ដើរ​ដេក​និង​គ្មាន​សណ្តាប់​ធ្នាប់​ដែល​ប្រមូលផ្ដុំ​គ្នា នៅ​តាម​សួនច្បារ​បឹង​ហ្កា​ឡូ ម្តុំ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម នៅ​តាម​មាត់​ស្ទឹង បាន​ចំនួន​០២​ក្រុម ស្មើ​និង​១៥​នាក់ រួច​យក មក​ការិយាល័យ​ជំនាញ ដើម្បី​ឱ្យ​ឪពុក​ម្តាយ ធ្វើ​កិច្ចសន្យា​យក​ទៅ​ផ្ទះ​ធ្វើការ​អប់រំ​វិញ​។​

ហេតុ​ការ​ណ៍​ចុះ​បង្ក្រាប​ក្មេង​ទំនើងកើតឡើង​នៅ​ចំណុច​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ​វេលា​ម៉ោង ០០​និង​២០​នាទី​រំលង​អធ្រាត្រ​ ឈាន ចូល​ថ្ងៃ​ទី​៣០ កក្កដា ​។

លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ ប្រធាន​ការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល ខេត្ត បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា​​ថា ​​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​សហការ​ចុះ​ល្បាត ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ការពារ​ និង​អន្តរាគមន៍ ក្នុងភូមិ​សាស្ត្រក្នុង​សង្កាត់​ធំ​ៗ​ទាំង បួន ក្នុង​ក្រុង​សៀមរាប និងបាន​ចុះ​ប្រមូល​ជន​ទំនើង​ដើរ​ដេក​និង​គ្មាន​សណ្តាប់ធ្នាប់​ដែល​ប្រមូលផ្ដុំ​គ្នា នៅ​តាម​សួនច្បារ​បឹង​ហ្កា​ឡូ នៅ​តាម​មាត់​ស្ទឹង បាន​ចំនួន​០២​ក្រុម ស្មើ​និង​១៥​នាក់ រួច​យក​មក​ធ្វើការ​អប់រំ និង​ឱ្យ​ឪពុក​ម្តាយ មក​ធានា យក​ត្រឡប់ ទៅ​ផ្ទះ​វិញ រៀង​ៗ​ខ្លួន​។

លោក​បាន​បញ្ជាក់​ថា ក្មេង​ទំនើង​ទាំង​២​ក្រុម ចំនួន​១៥​នាក់នោះ មានក្រុម​ទី​១-ក្រោយ​ពី​ការ​ចុះ​បង្ក្រាប​រួច​ហើយ យើង​បាន​យក​ក្មេង​ទំនើង​ទាំង​១៥​នាក់​ខាងលើ​ មក​ធ្វើការ​សួរនាំ​ឃើញ​ថា ពុំ​មាន​ជាប់​ពាក់​ព​ន្ធ័​និង​បទល្មើស​ព្រហ្មទណ្ឌ​ទេ និង​បាន​ធ្វើតេស្ត​ទឹកនោម រក​សារធាតុ​ញៀន​ឃើញ​ថា អវិជ្ជមាន​ទាំងអស់​។ ហើយ កម្លាំង​យើង ក៏​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​លើក​ទី​១ និង​ប្រគល់​ជូន​ទៅ​ឱ្យ​អាណាព្យាបាល​ឱ្យ​យក​ទៅ​លំនៅ​ដ្ឋា​ន​អប់រំ​បន្ត​វិញ​​។

អត្ថបទសរសេរ ដោយ