ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rashford យក​ពេលទំនេរ​ពី​បាល់ទាត់ បន្តការងារ​មនុស្សធម៌​របស់​ខ្លួន

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ Marcus Rashford របស់​ក្រុម Man United បាន​ចំណាយពេល​ទំនេរ​ពី​បាល់ទាត់​របស់​ខ្លួន បន្ទាប់​ពី​ក្រប​ខណ្ឌ…

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ Marcus Rashford របស់​ក្រុម Man United បាន​ចំណាយពេល​ទំនេរ​ពី​បាល់ទាត់​របស់​ខ្លួន បន្ទាប់​ពី​ក្រប​ខណ្ឌ Premier League បាន​បញ្ចប់ ដោយ​បន្តការងារ​មនុស្សធម៌ ដើម្បី​ផ្តល់​អាហារ​ក្មេង​ក្រីក្រ​ក្នុង​ប្រទេស​អង់គ្លេស​។

ក្រោយ​ពី​រួមចំណែក​ជួយ​ក្រុម Man United បញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ៣ និង​ទទួល​បាន​កៅអី Champions League រដូវ​កាលក្រោយ។ ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​វ័យ ២២​ឆ្នាំ​រូប​នេះ បាន​បន្តសកម្មភាព​ការងារ​មនុស្សធម៌​របស់​ខ្លួន ដោយ​បាន​កៀរគរ​ជំនួយ​ពី​សប្បុរសជន ​ដើម្បី​ផ្តល់​ជូន​ក្មេង​ៗ​ក្រីក្រកំពុង​ខ្វះខាត​ចំណីអាហារ​​។

រូបគេ​បាន​បង្ហោះ​រូបភាព​ទៅ​ក្នុង​បណ្តាញ​សង្គម Instagram ដោយ​បង្ហាញ​ពី​សកម្មភាព​រូបគេ​ជាមួយ​កម្មករ​ផ្សេង​ទៀត បាន​ជួយ​នៅ​ឯ​រោងចក្រ​មួយ​កន្លែង​ដែល​ផ្ទុកទំនិញ និង​ស្បៀងអាហារតាមរយៈ​មូលនិធិ Fare Share UK ។

សូម​រំលឹក​ថា កាលពី​ពេល​កន្លង​ទៅ Rashford ​ទទួល​បានជោគជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អង់គ្លេស ដើម្បី​បន្ថែម​ប័ណ្ណ​អាហារ​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ប្រជាជន រហូត​ដល់​ថ្ងៃ​ឈប់​សម្រាក​រដូវក្តៅ ខណៈ​ដែល​គេ​ក៏​បាន​ជួយ​រៃ​អង្គាសប្រាក់​បាន​ចំនួន ២០​លាន​ផោន ដើម្បី​ជួយ​ក្មេង​ៗ ដែល​ងាយ​រង​គ្រោះ​ខ្លាំងបំផុត អំឡុង​ពេល​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

សកម្មភាពទាំង​នេះ ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​អង់គ្លេស និងជា​ពិសេស​ពី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ចំពោះ​ទឹកចិត្ត​មនុស្សធម៌​របស់​កីឡាករ​វ័យក្មេង​រូប​នេះ​៕ (ដកស្រង់ចេញពី The Sun)