Jamie Vardy ក្លាយជាកីឡាករចាស់បំផុតដែលឈ្នះស្បែកជើងមាស
ប្រទេសអង់គ្លេស ៖ ខ្សែប្រយុទ្ធ Jamie Vardy របស់ក្រុម Leicester City បានក្លាយជាកីឡាករចាស់ជាងគេបំផុត ដែលឈ្នះស្បែកជើងមាស…
ប្រទេសអង់គ្លេស ៖ ខ្សែប្រយុទ្ធ Jamie Vardy របស់ក្រុម Leicester City បានក្លាយជាកីឡាករចាស់ជាងគេបំផុត ដែលឈ្នះស្បែកជើងមាស…
ប្រទេសអង់គ្លេស ៖ ខ្សែប្រយុទ្ធ Jamie Vardy របស់ក្រុម Leicester City បានក្លាយជាកីឡាករចាស់ជាងគេបំផុត ដែលឈ្នះស្បែកជើងមាស (Golden Boot) ក្របខណ្ឌ Premier League ក្រោយរកបាន ២៣គ្រាប់។
បើទោះមិនអាចស៊ុតបញ្ចូលទីក្នុងជំនួបទល់នឹងក្រុម Manchester United កាលពីយប់មិញ និងមិនអាចជួយក្រុមដណ្តើមបានកៅអី Champions League រដូវកាលក្រោយ ខណៈ Leicester បញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ៥។ ប៉ុន្តែខ្សែប្រយុទ្ធអង់គ្លេសវ័យ ៣៣ឆ្នាំរូបនេះ បានឈរលើខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុម Arsenal និងខ្សែប្រយុទ្ធ Danny Ings របស់ក្រុម Southampton ដែលធ្វើបាន ២២គ្រាប់បន្ទាប់ពីបញ្ចប់លីគ ដើម្បីដណ្តើមតំណែងម្ចាស់ស្បែកជើងមាសរដូវកាល ២០១៩-២០។
Jamie Vardy ក្លាយជាកីឡាករអង់គ្លេសទី៩ ដែលបានពានរង្វាន់ស្បែកជើងមាស។ ខណៈកាលពីរដូវកាលមុនកីឡាករ Sadio Mane, Mohamed Salah និងកីឡាករ Aubameyang បានចែកពានរង្វាន់នេះ ក្រោយធ្វើបាន ២២គ្រាប់ដូចគ្នា៕ ដកស្រង់ចេញពី BBC
ចែករំលែកព័តមាននេះ