អបអរសាទរ! Juventus ក្លាយជាជើងឯក Serie A ៩រដូវកាលជាប់ៗគ្នា
ប្រទេសអ៊ីតាលី ៖ ក្រុមសេះបង្កង់ Juventus បានក្លាយជាម្ចាស់ជើងក្របខណ្ឌលីគកំពូល Serie A រដូវកាល ២០១៩-២០ របស់ខ្លួនកាលពីយប់មិញ…
ប្រទេសអ៊ីតាលី ៖ ក្រុមសេះបង្កង់ Juventus បានក្លាយជាម្ចាស់ជើងក្របខណ្ឌលីគកំពូល Serie A រដូវកាល ២០១៩-២០ របស់ខ្លួនកាលពីយប់មិញ…
ប្រទេសអ៊ីតាលី ៖ ក្រុមសេះបង្កង់ Juventus បានក្លាយជាម្ចាស់ជើងក្របខណ្ឌលីគកំពូល Serie A រដូវកាល ២០១៩-២០ របស់ខ្លួនកាលពីយប់មិញ បន្ទាប់ពីយកឈ្នះលើក្រុមភ្ញៀវ Sampdoria ដោយលទ្ធផល ២-០។
ខ្សែប្រយុទ្ធ Cristiano Ronaldo រួមនិងខ្សែបម្រើ Federico Bernardeschi គឺជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ការប្រកួតដែលធ្វើឡើងក្នុងកីឡដ្ឋាន Allianz។ ហើយ២គ្រាប់កាលពីយប់មិញ បានធានាឱ្យ Juventus ក្លាយជាជើងឯកលីគជាលើកទី៣៨ និងជាលើកទី៩រដូវកាលជាប់ៗគ្នា។ បន្ទាប់ពីនាំមុខក្រុមចំណាត់ថ្នាក់លេខ២ Inter Milan ចំនួន ៧ពិន្ទុ ខណៈនៅសល់ ២ប្រកួតទៀត ដែលត្រូវលេងដើម្បីបញ្ចប់លីគរដូវកាលនេះ។
គិតមកទល់ពេលនេះ ក្រុមរបស់លោក Maurizio Sarri គឺជាក្រុមតែមួយគត់ក្នុងប្រវត្តិសាស្ត្រ និងក្នុងចំណោមលីគកំពូលទាំង៥ របស់ទ្វីបអឺរ៉ុប ដែលឈ្នះជើងឯកលីគចំនួន ៩រដូវកាលជាប់ៗគ្នា៕ ដកស្រង់ចេញពី BBC
ចែករំលែកព័តមាននេះ