ទីបំផុត! ភ្នាក់ងាររបស់ Bale ចេញមកបញ្ជាក់ពីអនាគតគេជាមួយ Real Madrid ហើយ
ប្រទេសអេស្ប៉ាញ ៖ ភ្នាក់ងាររបស់កីឡាករ Gareth Bale គឺលោក Jonathan Barnett បានបញ្ជាក់យ៉ាងច្បាស់ថាខ្សែប្រយុទ្ធជម្រើសជាតិវែល នឹងមិនចាកចេញពីក្លឹប…
ប្រទេសអេស្ប៉ាញ ៖ ភ្នាក់ងាររបស់កីឡាករ Gareth Bale គឺលោក Jonathan Barnett បានបញ្ជាក់យ៉ាងច្បាស់ថាខ្សែប្រយុទ្ធជម្រើសជាតិវែល នឹងមិនចាកចេញពីក្លឹប…
ប្រទេសអេស្ប៉ាញ ៖ ភ្នាក់ងាររបស់កីឡាករ Gareth Bale គឺលោក Jonathan Barnett បានបញ្ជាក់យ៉ាងច្បាស់ថាខ្សែប្រយុទ្ធជម្រើសជាតិវែល នឹងមិនចាកចេញពីក្លឹប Real Madrid នោះទេ បើទោះបីជាគេមិនបានបង្ហាញខ្លួនទៀងទាត់សម្រាប់ក្រុមម្ចាស់ជើងឯក La Liga មួយនេះក៏ដោយ។
ថ្វីត្បិតតែឈ្នះពានរង្វាន់ Champions League ចំនួន ៤ដងជាមួយ Real Madrid ក៏ដោយតែបច្ចុប្បន្ន Bale ហាក់មិនស្ថិតនៅក្នុងក្រសែរភ្នែករបស់លោក Zinedine Zidane ចាប់តាំងពីគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ចូលមកកាន់តំណែងនេះកាលពីខែមីនាឆ្នាំ២០១៩កន្លងទៅ។ ខណៈលេចលឺដំណឹងថា Bale នឹងផ្លាស់ប្តូរទៅចូលរួមជាមួយក្លិបនៅលីគកំពូលចិន Jiangsu Suning នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ថែមទៀតផង។
លោក Jonathan Barnett បានថ្លែងប្រាប់ BBC ឱ្យដឹងថា «បច្ចុប្បន្ន Gareth មិនមានបញ្ហាអី្វទេ។ គេនៅសល់ ២ឆ្នាំទៀតក្នុងកិច្ចសន្យាជាមួយក្លិប។ គេចូលចិត្តរស់នៅក្នុងទីក្រុងម៉ាឌ្រីដ ហើយគេក៏នឹងមិនចាកចេញទៅណាដែរ។ គេនៅតែល្អដូចអ្នកផ្សេងទៀតនៅក្នុងក្រុម។ កន្លែងរបស់ Bale នៅក្នុងក្រុមគឺអាស្រ័យលើអ្នកចាត់ការបច្ចុប្បន្ន Zinedine Zidane»។
លោកបានបន្ថែមទៀតថា «ពិតណាស់មានការចាប់អារម្មណ៍ពីក្លិបដទៃ ប៉ុន្តែវាពិបាកខ្លាំងណាស់ដើម្បីរកក្លិប ដែលអាចមានលទ្ធភាពនាំយករូបគេ។ វាជាការសោកស្តាយមួយ ដែលគេមិនស្ថិតនៅជម្រើសដំបូងក្នុងក្រុម Real Madrid ខណៈពេលនេះ ប៉ុន្តែគេនឹងចាកចេញទៅណានោះទេ»។
សូមរំលឹកថា Gareth Bale បានផ្លាស់ពីក្លិប Tottenham Hotspur មកចូលរួមជាមួយ Real Madrid ក្នុងតម្លៃ១០០លានអឺរ៉ូកាលពីឆ្នាំ២០១៣ ដោយបានបង្ហាញខ្លួនចំនួន ២៥១ប្រកួត ស៊ុតបញ្ចូលទី១០៥គ្រាប់នៅគ្រប់កម្មវីធី និងព្រមទាំងឈ្នះពានរង្វាន់ជាច្រើនផងដែរ៕
ចែករំលែកព័តមាននេះ