ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចុះ​​ត្រួតពិនិត្យ​ទីតាំង​ផលិត​​ទឹក​ ​ក្នុង​សង្កាត់​ចោមចៅ​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា នៃ​ក្រសួង​ឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វានុ​វត្ត​ន៍ និង​ក្រសួងសុខាភិបាល ដោយ​មានការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ផលិត​ទឹក​សម្រាប់​ថែបំប៉ន​សុខភាព​មួយ​កន្លែង​យីហោ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា នៃ​ក្រសួង​ឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វានុ​វត្ត​ន៍ និង​ក្រសួងសុខាភិបាល ដោយ​មានការ​ចូល
រួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ផលិត​ទឹក​សម្រាប់​ថែបំប៉ន​សុខ
ភាព​មួយ​កន្លែង​យីហោ «​ខ្មែរ​អេកូ​តិច​ណូ​ឡូ​ជី​» ដែល​សង្ស័យ​ថា​ការ​ផលិត​ទឹក​ស្អាត​ពុំ​ទាន់​ត្រឹម
ត្រូវ​តាម​ស្តង់ដារ ហើយ​ការ​ចុះ​ត្រួតពិនិត្យ​នេះ​គឺ​ដើម្បី​បង្ការ​ក្រែង​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ ។

ការ​ទៅ​ត្រួតពិនិត្យ បាន​ធ្វើ​ឡើង​កាលពី ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ដែល​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវលំ​លេខ​៤២ ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ពេល​ចុះ​ទៅ​ដល់ សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ទឹកជា​ច្រើន​ប៊ីដុង​​ដែល​ក្នុង​១​ប៊ីដុង​មាន​ចំណុះ​៣០​លី​ត្រ ព្រមទាំង​ទឹក​បំប៉ន​សុខភាព​ផលិត​រួច​ដែល​មាន​ស្លាក​យីហោ​«​ខ្មែរ​អេកូ​តិច​ណូ​ឡូ​ជី​»​មួយ​ចំនួន​ទៀត រួម​នឹង​ម៉ា​ស៊ីន​សម្រាប់​បម្រើ​ការ​ក្នុង​ការ​ផលិត​ផង​ដែរ ។ ទឹក​ទាំងនោះ​មិន​ទាន់​ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រាប់​ឲ្យ​ដឹង​ថា ជា​ទឹក​ដែល​មានសារ​ធាតុ​អ្វី​នៅឡើយ​ទេ ព្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិសោធន៍​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​ភាព​ប្រក្រតី​សំដៅ​ការពារ​សុខភាព​ជូន​អ្នក​ប្រើប្រាស់​ទូទៅ ។

ដោយឡែក តំណាង​ប​ម្ចាស់​ទីតាំង​បាន​អះ​អាង​ថា ទឹកជា​ច្រើន​កាន​ខាងលើ​នេះ​គឺជា​ទឹករ៉ែ ដើម្បី​ផលិត​ជា​ទឹក​បំប៉ន​សុខភាព ហើយ​អត្ថ​ប្រយោជន៍​នៃ​ទឹក​បំប៉ន​សុខភាព​នោះ គឺ​មិន​មាន​ផល​ប៉ះ​​ពាក់​ដល់​សុខភាព​ទេ ។ ផ្ទុយ​ទៅ​វិញ បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​អំពី​បញ្ហា​សុខភាព កម្ចាត់​មេរោគ​ជាតិពុល​បាន​ល្អ​ប្រសើរ និង​ធ្វើ​ឲ្យ​សរីរាង្គ​ខាងក្នុង​ខ្លួន​មនុស្ស​ដែល​មាន​បញ្ហា បាន​ល្អប្រសើរ​ឡើង​វិញ​ជា​ធម្មតា ។

ចំណែកឯ​ការ​ផលិត​វិញ ក៏​បាន​ធ្វើ​ឡើង​តាម​ស្ដង់ដារ​ត្រឹមត្រូវ ហើយ​ចំពោះ​ទីតាំង​មួយ​នេះ​ពុំ​មែន​ជា​កន្លែង​ផលិត​នោះ​ទេ តែ​ជា​កន្លែង​សម្រាប់​ពិសោធន៍​និង​ធ្វើតេស្ត​ទឹក​ប៉ុណ្ណោះ រីឯ​ទីកន្លែង​ផលិត​នៅ​ក្នុង​ខណ្ឌទួលគោក ។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយមក​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ​ពុំ​បាន​ធ្វើការ​ដក​ហូត​ទឹក​ឬ​សម្ភារ​ផ្សេង​ៗ​នោះ​ទេ ប៉ុន្តែ​បាន​បន្ត​ដំណើរ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ផលិត​ធំ​បន្ត​ទៀត​ដែល​ស្ថិត​នៅផ្ទះ​លេខ​៣ ស្ថិត​នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​២២១​និង​ផ្លូវ​លេខ​១៣៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ដែល​ជា​អតីត​ជា​ផ្ទះ​សំណាក់​មួយ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា តើ​លទ្ធ​ផល​នៃ​ការ​ពិនិត្យ​នោះ​បែប​ណា​នៅឡើយ​ទេ? (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ