ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋ​មន្ត្រី​ថៃ​លុប​ចោល​ច្បាប់​គ្រា​អាសន្ន​នៅខេត្ត3​ទៀត

13 ឆ្នាំ មុន

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ថៃ លោក​ប៉ានី​ថាន វឌ្ឍ​នាយ៉ា​កន ថ្លែង​នៅថ្ងៃទី​១ តុលា ថា លោក​នាយករដ្ឋ​មន្ត្រី​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា បានចុះ​ហត្ថ​លេខា​លើ​បទបញ្ជា​ឱ្យ​លុប​ចោល​ច្បាប់​គ្រា​អាសន្ន​​នៅ​ខេត្ត​​ ភាគ​ខាងជើង​ប្រទេស​ចំនួន​៣​ទៀត គឺ​ខេត្ត​ខន​កេន ឧដុង​ថានី និង​ខេត្ត​ណាក​ខន រ៉ា​តាសីម៉ា ។ បទបញ្ជា​នេះ​ចូលជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​៣០ កញ្ញា​ តទៅ ដោយ​ធ្វើ​ឱ្យ​ខេត្ត​ទាំង​៣​នេះ លែង​មាន​​ច្បាប់​គ្រា​អាសន្ន​ប្រើ​ប្រាស់​ទៀត​ហើយ ។ ច្បាប់​គ្រា​អាសន្ន​ត្រូវបាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ទី​ក្រុង​បាងកក ​ និង​បណ្តា​ខេត្ត​ដែល​នៅ​ក្បែរ​មួយ​ចំនួនទៀត ក្នុងអំឡុង​ពេលនៃ​​ការ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​អាប់ភី​ ស៊ីត ​ដោយក្រុម​អាវ​ក្រហម កាលពី​ខែមីនា កន្លង​មក ។

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ថៃ លោក​ប៉ានី​ថាន វឌ្ឍ​នាយ៉ា​កន ថ្លែង​នៅថ្ងៃទី​១ តុលា ថា លោក​នាយករដ្ឋ​មន្ត្រី​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា បានចុះ​ហត្ថ​លេខា​លើ​បទបញ្ជា​ឱ្យ​លុប​ចោល​ច្បាប់​គ្រា​អាសន្ន​​នៅ​ខេត្ត​​ភាគ​ខាងជើង​ប្រទេស​ចំនួន​៣​ទៀត គឺ​ខេត្ត​ខន​កេន ឧដុង​ថានី និង​ខេត្ត​ណាក​ខន រ៉ា​តាសីម៉ា ។ បទបញ្ជា​នេះ​ចូលជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​៣០ កញ្ញា​ តទៅ ដោយ​ធ្វើ​ឱ្យ​ខេត្ត​ទាំង​៣​នេះ លែង​មាន​​ច្បាប់​គ្រា​អាសន្ន​ប្រើ​ប្រាស់​ទៀត​ហើយ ។ ច្បាប់​គ្រា​អាសន្ន​ត្រូវបាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ទី​ក្រុង​បាងកក​ និង​បណ្តា​ខេត្ត​ដែល​នៅ​ក្បែរ​មួយ​ចំនួនទៀត ក្នុងអំឡុង​ពេលនៃ​​ការ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​អាប់ភី​ស៊ីត ​ដោយក្រុម​អាវ​ក្រហម កាលពី​ខែមីនា កន្លង​មក ។ ប៉ុន្តែ​ទោះបីជា​ច្បាប់​គ្រាអាសន្ន​នេះ​ត្រូវ​បានលុប​ចោល​វិញ​នៅតាម​ខេត្ត​មួយ​ចំនួន​ក៏​ដោយ​ ក៏​​ក្នុង​​ទី​ក្រុង​បាង​កក​នៅ​បន្ត​ប្រើ​ដដែល ដោយ​អាច​ត្រូវ​ពន្យារពេល​រហូត​ដល់​ឆ្នាំ​ក្រោយ ដោយ​សារ​ស្ថាន​​ការណ៍​​​នៅ​ក្នុង​ទី​ក្រុង​នេះ​នៅ​មិន​ទាន់​មានប្រក្រតី​ភាព​នៅ​ឡើយ​ទេ គឺ​មានការ​​បំផ្ទុះ​គ្រាប់បែក​ស្ទើរ​តែ​រាល់​ថ្ងៃ ៕