មនុស្សជាច្រើនសិបនាកពាន់់កាលពីថ្ងៃទី២៤ មិថុនាបានប្រារព្ធធ្វើនាទីក្រុងញូវយ៉កនូវខួបលើកទីមួយនៃការអនុញ្ញាតឱ្យមានការរៀបការអ្នករួមភេទដូចគ្នាក្នុងរដ្ឋនោះ ។ នេះជាឱកាសនៃការដើរហែក្បួនយ៉ាងសប្បាយរីករាយរបស់ពួកខ្ទើយនិងពួកអ្នករួមភេទដូចគ្នា ។
លោកស្រីCYNDI LAUPER តារាចម្រៀងអាយុ៥៩ឆ្នាំជាអ្នករៀបចំការហែក្បួននាឆ្នាំនេះរបស់ពួកអ្នករួមភេទដូចគ្នានិយាយថាយើងបានប្រារព្ធបុណ្យធំមួយហើយយើងបានធ្វើបុណ្យនេះដោយពិតប្រាកដ ។ លោកស្រីអំពាវនាវឱ្យគ្រប់គ្នាចាប់ពីពេលនេះតទៅអាចរៀបការនៅញូវយ៉ក ។
ដោយលើកទង់រូបឥន្ទធនូព្រោងព្រាតពួកអ្នករួមភេទដូចគ្នាក៏បានលើកប៉ាណូទាំងឡាយដែលសរសេរថា «រីករាយថ្ងៃខួបនៃការរៀបការ»។ អរគុណលោកអភិបាលរដ្ឋANDREW CUOMOដែលចង់និយាយយោងដល់អភិបាលរដ្ឋញូវយ៉កដែលជាប្រភពនៃគម្រោងអនុញ្ញាតឱ្យមានការរៀបការអ្នករួមភេទដូចគ្នានៅរដ្ឋញូវយ៉ក ។
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា ក៏ធ្លាប់ថ្លែងផងដែរកាលពីដើមខែឧសភាថា ក្នុងនាមខ្លួនលោកផ្ទាល់លោកយល់ថាបណ្តាគូស្នេហ៍រួមភេទដូចគ្នាត្រូវតែអាចរៀបការ ហើយពួកអ្នកចូលរួមហែក្បួនមួយចំនួនបានសំដែងការអបអរសាទរចំពោះការផ្តួចផ្តើមគំនិតនេះ ដោយពួកគេពាក់អាវយឺតចារថា «មោទនភាពរបស់លោកអូបាម៉ា»។
អភិបាលក្រុងញូវយ៉កលោកMICHAEL BLOOBERG បានចូលរួមក្នុងការហែក្បួននេះ ព្រមទាំងប្រធានក្រុមប្រឹក្សាក្រុងលោកស្រី CHRISTINE QUINN អាយុ៤៥ឆ្នាំ និងគូស្នេហ៍លោកស្រីKIM CATULLO ។ នារីទាំង២នាក់នេះបានរៀបការជាមួយគ្នាកាលពីថ្ងៃទី១៩ឧសភាកន្លងមកនេះ ៕
ចែករំលែកព័តមាននេះ