ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Casillas សម្រេច​ដក​បេក្ខភាព​ប្រជែង​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ដែល​ឈ្នះ​ពានរង្វាន់​ពិភពលោក​គឺ​អ្នកចាំទី Iker Casillas បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែមិថុនា​ថា លោក​បាន​សម្រេច​ដក​បេក្ខ​​ភាព​របស់​ខ្លួន…

ប្រទេស​អេ​ស្ប៉ា​ញ ៖ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ដែល​ឈ្នះ​ពានរង្វាន់​ពិភពលោក​គឺ​អ្នកចាំទី Iker Casillas បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែមិថុនា​ថា លោក​បាន​សម្រេច​ដក​បេក្ខ​​ភាព​របស់​ខ្លួន ដើម្បី​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ (RFEF) ដោយសារ​វិបត្តិ​ដែល​បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​-១៩​។

អតីត​អ្នកចាំទី​ក្រុម Porto បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា «​ខ្ញុំ​សូម​ជូនដំណឹង​ដល់​អ្នក​រាល់គ្នា​ថា ខ្ញុំ​បាន​សម្រេចចិត្ត​មិន​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​តំណែង​ប្រធាន RFEF នា​ពេល​ខាង​មុខ​នេះ​ទេ​»​។

បុរស​វ័យ​៣៩ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ខ្លួន​សម្រេចចិត្ត​បែប​នេះ គឺ​ដោយសារ​តែ​ស្ថានភាព​បច្ចុប្បន្ន​របស់​សង្គម និង​សេដ្ឋកិច្ច ជា​ពិសេស​វិបត្តិ​សុខភាព ដែល​ប្រទេស​អេ​ស្ប៉ា​ញ​កំពុង​រង​ទុក្ខ​។ ទាំង​អស់នេះ​វា​សំខាន់​ជាង​អ្វី​ៗ​ទាំងអស់​ក្នុង​ពេល​ឥ​ឡូវ​​នេះ ។

ការ​ប្រកាស​ដក​បេក្ខភាព​របស់ Iker Casillas ត្រូវ​បាន​គេ​មើលឃើញ​យ៉ាង​ច្បាស់​ពី​លទ្ធភាព​ខ្ពស់​សម្រាប់​លោក Luis Rubiales (​ប្រធាន RFEF បច្ចុប្បន្ន​) ដើម្បី​ការ​ឈ្នះ​ការ​បោះ​ឆ្នោត ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០ ដើម្បី​បន្ត​ការ​ដឹកនាំ​សម្រាប់​អាណត្តិ​ទី​២ ។

សូម​បញ្ជាក់​ជូន​ថា Iker Casillas បាន​ប្រកាស​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​កាលពី​ខែ​កុ​ម្ភះ​កន្លង​ទៅ​ថ្មី​ៗ​នេះ បន្ទាប់​ពី​ជា​សះស្បើយ​ពី​ការ​ព្យាបាល​ជំងឺ​គាំងបេះដូង អំឡុង​ពេល​ហ្វឹកហាត់​របស់​ខ្លួន​។ បើ​ទោះបីជា​ចូល​និវត្តន៍ ប៉ុន្តែ​រូបគេ​បាន​ទទួល​តំណែង​ជា​ទីប្រឹក្សាបច្ចេកទេស​ពី​ក្លិប​ចុង​ក្រោយ​របស់​ខ្លួន FC Porto​។

សូម​រំលឹក​ជូន​ថា វីរៈបុរស​បាល់ទាត់​អេ​ស្ប៉ា​ញ​ខាងលើ បាន​បង្ហាញខ្លួន​ចំនួន ១០៥២​ប្រកួត​ទាំង​ក្រុម​ជម្រើសជាតិ និង​ក្លិប​អាជីព​។ ហើយ​រូបគេ​ជោគជ័យ​ខ្លាំង​បំផុត​ជាមួយ​ក្រុម Real Madrid ដោយ​ឈ្នះ​ពានរង្វាន់​ធំ​ជា​ច្រើន​ជា​ពិសេស La Liga ៥​ដង និង Champions League ៣​ដង ។ ដោយឡែក​ក្នុង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Casillas បាន​ជួយ​ប្រទេស​ខ្លួន​ឈ្នះ World Cup ឆ្នាំ ២០១០ និង Euro នៅ​ឆ្នាំ ២០០៨ និង ២០១២ ផង​ដែរ ៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ